សុខភាព
ក្រោយចាក់វ៉ាក់សាំងកូវីដ លេចចេញអាការ៣នេះ បញ្ជាក់ថា អ្នកប្រតិកម្មអាឡ័កស៊ី
ជាទូទៅ បន្ទាប់ពីចាក់វ៉ាក់សាំងរួច រាងកាយរបស់យើងនឹងបញ្ចេញអាការមួយចំនួនឆ្លើយតបទៅនឹងវ៉ាក់សាំង។ ភាគច្រើនអាការទាំងនោះមិនបង្កការគំរាមកំហែងដល់សុខភាពទេ។

ផលរំខានទូទៅ ក្រោយចាក់វ៉ាក់សាំងកើតឡើងត្រង់កន្លែងចាក់ដែលនាំឱ្យឈឺឬចុក ឡើងក្រហមឬហើម។ ចំណែកលើលើរាងកាយអាចមានអាការដូចជា ហត់ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ព្រឺសម្បុរ ក្ដៅខ្លួន ឬចង្អោរ ចង់ក្អួត។ល។ តែវាកើតមានតែពីរបីថ្ងៃប៉ុណ្ណោះ។
ប៉ុន្តែក្នុងករណីមួយចំនួន វាក៏អាចជាសញ្ញានៃបញ្ហា ក្រោយពេលចាក់វ៉ាក់សាំងដែរ។ ក្នុងនោះ អ្នកចាក់វ៉ាក់សាំងអាចមានប្រតិកម្មអាឡ័កស៊ី ទោះបីខ្លួនមិនមានប្រវត្តិប្រតិកម្មអាឡ័កស៊ីពីមុនក៏ដោយ។ ត្បិតផលប៉ះពាល់នេះកម្រកើតមានពិតមែន តែគួរតាមដានសុខភាព ជាពិសេសបើឃើញអាការខុសប្រក្រតីមួយចំនួន នោះមានន័យថា អ្នកកំពុងប្រឈមហានិភ័យ។

យោងតាមប្រភពពី មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមរិក (CDC) បានឱ្យដឹងថា រោគសញ្ញានៃប្រតិកម្មអាឡ័កស៊ី ក្រោយចាក់វ៉ាក់សាំងមាន៣គឺ កន្ទួលឬរមាស់ស្បែក ដង្ហើមខ្លី និងហើមមុខឬអណ្តាត។ ប្រសិនបើលេចចេញនូវរោគសញ្ញាទាំងនេះបញ្ជាក់ថា ការចាក់វ៉ាក់សាំងមានបញ្ហាហើយ និងត្រូវប្រញាប់រកជំនួយជាបន្ទាន់។
ជាមួយគ្នានេះដែរ ដើម្បីបង្ការបញ្ហា បន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទើបអ្នកជំនាញស្នើឱ្យមានការប្រឹក្សាយោបល់ជាមុនសិនអំពីប្រវត្តិជំងឺរបស់អ្នក ចៀសវាងហានិភ័យដែលបណ្ដាលមកពីវ៉ាក់សាំង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ អាការក្រោយចាក់វ៉ាក់សាំង និងសញ្ញាបញ្ជាក់ថា មានបញ្ហា
ចុចអាន៖ ធ្លាប់មានប្រវត្តិប្រតិកម្មអាឡ័កស៊ី គួរទៅចាក់វ៉ាក់សាំងកូវីដ-១៩ អត់?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី