Connect with us

ព័ត៌មានជាតិ

ប្រធានបទ «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់ តាមហ្វេសប៊ុក» ត្រូវលើកយកទៅពិភាក្សានៅថ្ងៃស្អែក

បានផុស

នៅ

នៅថ្ងៃស្អែកនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សា សារព័ត៌មានដ៏សំខាន់មួយ ក្រោមប្រធានបទ «ក្រម​សីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់ តាមហ្វេសប៊ុក»។

វេទិកាពិភាក្សានេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធ (Zoom Meeting) ដោយ​មាន​ការអញ្ជើញចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវាគ្មិនជំនាញមួយចំនួនទៀត ដូចជា៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រ​សួង​ព័ត៌មាន, លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ពុយ គា អគ្គលេខាធិការ ក្លិបអ្នកកា​សែត​កម្ពុជា និងជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះមួយរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៨ ខែ​កក្ក​ដា​​​នេះ ដោយកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានផ្ទាល់ តាមហ្វេសប៊ុក​កាន់​តែច្រើនឡើង ហើយក៏កើតមានចំណុចអវិជ្ជមានជាច្រើនដែរ ដែលមហាជនរិះគន់ ទៅលើអ្នកផ្សាយព័ត៌មា​នលើ​ហ្វេ​សប៊ុកនេះ។ លោកថា អ្នកផ្សាយព័ត៌មានផ្ទាល់លើហ្វេសប៊ុក មួយចំនួនខ្លះ អាចជាអ្នកសារព័ត៌មាន និងខ្លះទៀត​គ្រា​ន់​តែជាអ្នកលេងហ្វេសប៊ុកធម្មតាប៉ុណ្ណោះ ហើយពួកគេមួយចំនួនណានោះ បានប្រើប្រាស់អាកប្បកិរិយា ពាក្យសម្ដី ឬក៏របៀបផ្សាយផ្ទាល់ មិនត្រឹមត្រូវតាមក្រមសីលធម៌ និងវិជ្ជាជីវៈ​របស់អ្នកសារព័ត៌មាន ដែលនាំឲ្យមានការរិះគន់។

លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ថា «ចឹងយើង ក៏មើលឃើញថា ដើម្បីចូលរួមចំណែកកែលម្អ​ វិជ្ជាជីវៈសារព័ត៌មាន របស់យើង យើងក៏រៀបចំវេទិកានេះឡើង ដោយមានការចូលរួមពីក្រសួងព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា និងអ្នក​សារ​ព័ត៌មានយើងជាច្រើន ក្នុងការអង្គុយជជែកគ្នា រិះរកវិធីកែលម្អ លើកតម្លៃ វិជ្ជាជីវៈសារព័ត៌មាន»។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃនេះដែរថា ក្រសួងព័ត៌មានសូមស្វាគមន៍ និងគាំទ្រចំពោះការរៀបចំវេទិកាពិភាក្សា ក្រោមប្រធានបទ «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» របស់ក្លិបអ្នកកាសែតកម្ពុជា។

លើសពីនេះទៀត ក្រសួងព័ត៌​មាន នៅតែបន្តលើកទឹកចិត្តដល់អង្គភាព-ស្ថាប័ន សមាគម និងក្លិបដែលធ្វើការងារ​ទាក់​ទង នឹងវិស័យព័ត៌មាន ធ្វើ​យ៉ាងណាជំរុញនូវការពង្រឹងសមត្ថភាព ទៅដល់សមាជិក ក៏ដូចជាមន្ត្រីនៅក្នុង​អង្គ​ភាពរបស់ខ្លួន ដើម្បីឲ្យពួកគេ​យល់​កាន់តែច្បាស់ អ្វីទៅជាតួនាទីភារកិច្ច របស់អ្នកសារព័ត៌មាន ដែលអនុលោម​ទៅ​តាមច្បាប់ លិខិតបទដ្ឋានគតិ​យុត្តជាធរមាន និងអ្វីទៅជាក្រមសីលធម៌ ដែលអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់​ដើម្បី​រក្សាបាននូវគុណតម្លៃ ក៏ដូចជា​សេចក្ដី​ថ្លូរ របស់អ្នកសារព័ត៌មាន ដែលជាអ្នកផ្ដល់ព័ត៌មាន ជូនសាធារណជន។

លោក មាស សុភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា «កន្លងមកនេះ ក្រសួងព័ត៌មាន យើងតែងតែគាំទ្រ និងលើកទឹកចិត្ត​ទៅដល់អង្កភាពសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានចូលរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មាន ទៅ​កាន់ប្រជាពលរដ្ឋ ប្រកបទៅដោយក្រមសីលធម៌ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈមួយ ចឹងហើយការរៀបចំ ដើម្បី​លើក​កម្ពស់ ការយល់ដឹងអំពីក្រមសីលធម៌ វិជ្ជាជីវៈក្នុងការអនុវត្តតួនាទី ភារកិច្ចជាអ្នកសារព័ត៌មានហ្នឹង​ គឺក្រសួងស្វាគ​មន៍ គំនិតផ្ដួចផ្ដើមនេះ»។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្លិបរបស់លោក នឹងបន្តជួយអប់រំណែ​នាំ និង​ប​ណ្ដុះ​​បណ្ដាល ទៅលើការគោរពក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានបន្តទៀត ចៀសវាង​​រងការ​រិះគន់ពីមហាជន ដែលជាអ្នកតាមដានព័ត៌មាន។ ចំណែកឯ ចំណាត់ការបែបណា ទៅលើអ្នកសារព័ត៌មាន ដែលមិនគោរពក្រមសីលធម៌ វិជ្ជាជីវនោះ គឺជាការសម្រេចរបស់ក្រសួងព័​ត៌មាន ដែលជាអ្នកចេញអាជ្ញាប័ណ្ណ ជូនអង្គភាពសារព័ត៌មាន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៧ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម