Connect with us

វប្បធម៌ ជំនឿ

ជំនឿចាស់ៗគួរឱ្យចាប់អារម្មណ៍ខ្លាំំង​ ទីមួយត្រូវប្រើរបស់ថ្មីនៅថ្ងៃសុក្រ ព្រោះអាច….

បានផុស

នៅ

ទោះបីសម័យកាលនេះ ជាសម័យកាលទំនើបជឿនលឿនក្ដី ប៉ុន្តែប្រជាជននៅតែជឿលើអបិយជំនឿដែលមានតាំងពីបុរាណកាលមក។ មនុស្សនិងជំនឿពិតជាមិនអាចកាត់ផ្ដាច់ពីគ្នាឡើយ។ រហូតមកដល់បច្ចុប្បន្នជំនឿទៅលើអរូបិយ នៅតែស័ក្តិសិទ្ធិ និងមានអ្នកគោរពប្រតិបត្តិមកជារឿយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះជាជំនឿចាស់ៗមួយចំនួនដែលស្ត្រីគួរអនុវត្ត បើចង់បានសិរីសួស្ដីនិងលាភសំណាងហូរចូលក្នុងជីវិត៖

១- ត្រូវប្រើរបស់ថ្មីនៅថ្ងៃសុក្រ ព្រោះវាអាចបង្កើនមន្តស្នេហ៍ដល់ខ្លួនធ្វើឲ្យគេអាណិតស្រឡាញ់។

២- បើពាក់គ្រឿងលម្អនៅថ្ងៃសៅរ៍ នឹងធ្វើឲ្យអ្នកមានថាមពលអាថ៍កំបាំង។

៣- បើមានណាត់នៅថ្ងៃសៅរ៍ ត្រូវស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ នោះនឹងធ្វើឲ្យដៃគូណាត់ចង់ពិភាក្សាជាមួយ និងធ្វើឲ្យមានមន្តស្នេហ៍ទាក់ទាញចំពោះមនុស្សភេទផ្ទុយគ្នា។

៤- ពួកបច្ចឹមប្រទេសមានជំនឿថា ការពាក់ក្រវិលរូបទ្រនាប់ជើងសេះនឹងអាចជួយបណ្តេញគ្រោះអាក្រក់ទាំងឡាយចេញពីខ្លួន។

៥- បើដាក់ទូរសព្ទនៅជ្រុងខាងឆ្វេងនៃតុធ្វើការ រឿងដែលគេទូរសព្ទមករកគឺមានតែរឿងមិនសប្បាយចិត្ត។ ប៉ុន្តែបើផ្លាស់វាមកដាក់ជ្រុងខាងស្តាំ នោះអ្នកនឹងឮសូរតែរឿងល្អៗ។

៦- បើកាត់សក់នៅថ្ងៃសុក្រនឹងមានមន្តស្នេហ៍ ។ កាត់សក់នៅថ្ងៃអាទិត្យនឹងមានអាយុវែង ។ រីឯកាត់សក់នៅថ្ងៃចន្ទនឹងមានតែមនុស្សចូលចិត្តស្រឡាញ់រាប់អាន ។

៧- ជនជាតិចិនមានជំនឿថា បើអ្នកណាពាក់ចិញ្ជៀននៅនឹងកូនដៃនោះជីវិតជួបតែរឿងសប្បាយៗ មិនបាច់ធ្វើការច្រើន។ បើពាក់កងដៃជួយឲ្យមានអំណាច និងសុខភាពល្អ។

៨- ជនជាតិថៃមានជំនឿថា ពេលឡើងផ្ទះថ្មីត្រូវលើកអង្ករចូលផ្ទះផង ព្រោះវានឹងនាំឲ្យ ផ្ទះមានហូបមានចុកសម្បូរហូរហៀរមិនអត់ឃ្លាន ហើយអ្វីដែលមិនអាចខ្វះខាតបានគឺត្រូវដាក់ខ្សែ ក ចិញ្ជៀន ប្រាក់ មាស ក្រដាសប្រាក់ ក្រដាសមាស នោះនឹងមានប្រាក់ហូរចូលមកជាហូរហែរ។

៩- បើបានដាក់ខ្មៅដៃសម្រួចស្រួចល្អ ទុកនៅជ្រុងខាងស្តាំនៃតុធ្វើការនោះ ខួរក្បាលនឹងភ្លឺថ្លា សតិសញ្ញាមុតស្រួចល្អ។

១០- កាបូបដាក់ប្រាក់ដាច់ដោចគួរតែបោះចោល ព្រោះចាស់បុរាណមានជំនឿថាការប្រើកាបូបប្រាក់ដាចនឹងបណ្តាលឲ្យទុកប្រាក់មិនគង់ ប្រាក់កាសនឹងលេចធ្លាយចេញអស់។

១១- ចំពោះស្រ្តីដែលលួចស្រឡាញ់គេ ត្រូវសរសេរឈ្មោះខ្លួនឯង និងឈ្មោះមនុស្សដែលអ្នកលួចស្រឡាញ់នោះដោយម្ជុលនៅក្នុងក្រែមលាបមាត់ថ្មី រួចយកប្រើលាបមាត់រាល់ថ្ងៃ មិនយូរមិនឆាប់គេនឹងនឹកអ្នកជាមិនខាន៕

អត្ថបទ៖ សន្យា

ចុចអាន៖ ដឹងថាហេតុអ្វី​បានជាត្បូងមរកតថ្លៃ និងពេញនិយមក្នុងចំណោមអភិជន​ដែរ

ចុចអាន៖ ទី​សក្ការ​បូជា​ល្បីៗ​ ​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​មាន​ជំនឿល្បីថា ពូកែ​ស័ក្ដិ​សិទ្ធ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥៥ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម