កូវីដ-១៩
អាជ្ញាធរខណ្ឌមានជ័យ និងក្រសួងការងារ រកឃើញ បុគ្គលិកធនាគារ៩នាក់ វិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយ លោក ទូច សុទ្ធមុត តំណាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ និងវាយតម្លៃ ធនាគារហ្វីលីព ភីអិលស៊ី (Phillip Bank) ដោយ អាជ្ញាធរខណ្ឌមានជ័យ និងក្រសួងការងារ ចុះពិនិត្យ និងរកឃើញ បុគ្គលិកធនាគារ៩នាក់ វិជ្ជមានកូវីដ-១៩ ។
យោងតាមសេចក្តីណែនាំរួម លេខ០៤៥/២១ កប/ស.ណ.ខ.ល ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ។
ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថា ធនាគារហ្វីលីព ភីអិលស៊ី (Phillip Bank) ដែលមានទីតាំងអគារលេខ៦បេ និង៧បេ ស្ថិតនៅផ្លូវ២១៧ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បុគ្គលិក សរុប ចំនួន ១៥នាក់ ស្រី ០៩នាក់ ក្នុងនោះដែរ រកឃើញអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ចំនួន ០៩ នាក់ ស្រី ០៤ នាក់ នៃបុគ្គលិកសរុប ហើយអ្នកប៉ះពាល់ផ្ទាល់ ០៣នាក់ និងអ្នកប៉ះពាល់ប្រយោល ០៥នាក់។
ក្រោយពីការពិនិត្យ និងវាយតម្លៃ ក្នុងការទប់ស្កាត់កុំឱ្យរាលដាលក្នុង ខណ្ឌមានជ័យ លោក អភិបាលរង បានណែនាំឱ្យធនាគារបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំង និង ផ្សព្វផ្សាយឱ្យអ្នកប៉ះពាល់ផ្ទាល់ និង អ្នកប៉ះពាល់ប្រយោល បើសិនមានអាការៈសង្ស័យ ចេញទៅយកសំណាកដែលអាជ្ញាធរខណ្ឌបានរៀបចំជូន។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ អំពាវនាវដល់បុគ្គលិក ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ទាំងអស់ ត្រូវនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ និងបន្តអនុវត្ត នូវវិធានការ សុខាភិបាល និង វិធានការ ៣ការពារ និង ៣កុំ និង ២ចូលរួម របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួនទើបសហគមន៍ឆ្លងផុតពីកូវីដ-១៩៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan