ជីវិតកម្សាន្ដ
តារាចម្រៀង ពុទ្ធ មិថុនា ៖ បើអក្សរជាតិខ្លួនឯងមិនប្រើ តើអ្នកណាជាអ្នកប្រើ ?
តារាចម្រៀងវ័យក្មេងលោក ពុទ្ធ មិថុនា ថ្មីៗនេះចេញមុខបំផុសដល់យុវជនខ្មែរ ក៏ដូចជាអ្នកគាំទ្រឲ្យចូលរួមការថែរក្សានិងអភិរក្សអក្សរសាស្ត្រជាតិ តាមរយៈការប្រើប្រាស់នៅលើបណ្តាញសង្គម។
ជាមួយគ្នានៃការដាស់តឿនស្មារតីនេះដែរ ពុទ្ធ មិថុនា ក៏បានធ្វើការសំណូមពរឲ្យមហាជនបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍សរសេរជាអង់គ្លេសសំនៀងខ្មែរ ដោយងាកមកប្រើប្រាស់ភាសាកំណើតផងដែរ។ លោកថា កន្លងមកលោកក៏ធ្លាប់ដែរ តែពេលនេះបានផ្លាស់ប្តូរហើយ។
តារាចម្រៀងវ័យក្មេងរូបនេះលើកឡើងថា ពីមុនខ្ញុំក៏សរសេរអង់គ្លេសជាសំនៀងខ្មែរច្រើនដែរ ព្រោះវាងាយស្រួលក្នុងការសរសេរបានលឿន តែពេលមួយខ្ញុំបានឃើញគណនីក្នុងបណ្តាញសង្គមរបស់ប្រជាជននៅប្រទេសជិតខាង គឺគេសរសេរអក្សររបស់ជាតិគេគ្រប់គ្នាមិនថាតារាឬប្រជាជនធម្មតាទេ។
លោក ពុទ្ធ មិថុនា បញ្ជាក់បន្ថែមថា ដោយសារហេតុផលនេះហើយ ទើបធ្វើឲ្យលោកមានអារម្មណ៍គិតក្នុងចិត្តថាបើអក្សរជាតិខ្លួនឯងមិនប្រើតើអ្នកណាជាអ្នកប្រើ? នៅពេលនេះលោកព្យាយាមកែប្រែបានយ៉ាងច្រើន។ មានមហាជនជាច្រើនបង្ហាញការគាំទ្រការលើកឡើងរបស់លោក ពុទ្ធ មិថុនា ខាងលើ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់