Connect with us

KPT+

បើ​បាន​ទៅ​លេង​នៅ​ប្រទេស​កូរ៉េខាងត្បូង រឿង ១០ យ៉ាង​នេះ​ហាម​ធ្វើ​ដាច់ខាត

បានផុស

នៅ

ប្រទេសនីមួយៗលើសកលលោកសុទ្ធតែមាន​ទំនៀមទម្លាប់ និង​ការ​ប្រកាន់​ជំនឿ​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់។ រឿង​ខ្លះអាចធ្វើបាននៅក្នុង​ស្រុក​យើង តែ​មិន​អាច​អនុវត្ត​នៅ​ក្នុង​ប្រទេស​គេ​បាន​ទេ។ ហេតុនេះ ប្រសិន​បើ​អ្នក​បាន​ទៅលេង ឬ​សិក្សា ឬ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​លើក​ដំបូង មាន​តំណម​មួយ​ចំនួន អ្នក​ត្រូវ​ចៀសវាង កុំ​ធ្វើ​ឲ្យ​សោះ៖

១. កុំ​សម្ដែង​ភាព​មិនពេញចិត្ត​ទៅ​លើ​ការ​កែ​សម្រស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ប្រទេស​កូរ៉េខាងត្បូង ការ​វះកាត់​កែសម្រស់ ជា​រឿង​ពេញនិយមបំផុត។ ប្រសិនបើ​នៅ​តាម​ផ្លូវ​អ្នក​អាច​ប្រទះ​ឃើញ​ថា ស្ត្រី​ជនជាតិ​កូរ៉េ​ដែល​មើល​ទៅ​បាន​ធ្វើការ​កែកុន​ចំណុច​ខ្លះ អ្នក​មិន​គួរ​ធ្វើការ​ទស្សន៍ទាយ​ឮៗ ឬ​និយាយ​ពិភាក្សា​គ្នា​ជាមួយ​មិត្ត​ពី​ការ​កែកុន​ទាំង​នោះ​ឡើយ។ ការ​តាម​មើល​ដាច់កន្ទុយភ្នែកឬលួចសំលឹងក៏ត្រូវបានហាមដូចគ្នា ព្រោះ​ជា​រឿង​អសីលធម៌។

២. កុំ​និយាយ​ខ្លាំងៗ​ពេក

ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុងឡានក្រុង រថភ្លើង ឬ​កន្លែង​តូច​ចង្អៀត​តែ​មាន​មនុស្ស​ច្រើន វា​មើល​ទៅ​មិន សមរម្យ​នោះ​ទេ ដែល​អ្នក​និយាយ​ដោយ​ប្រើ​សំឡេង​ឮ​ពេក ទោះ​ជា​អ្នក​និយាយ​ភាសា​កំណើត​របស់​ខ្លួន។ ម្យ៉ាងទៀត​ទោះបី​អ្នក​មាន​អារម្មណ៍​​បែបណា​ក៏ដោយ សូម​កុំ​បញ្ចេញ​វា​ខ្លាំង​ពេក ខណៈ​កំពុង​ស្ថិតនៅ​ទី​សាធារណៈ ព្រោះ​ជីវិត​ពិត​នៅ​ក្នុង​ប្រទេស​នេះ មិន​ដូច​នៅ​ក្នុង​រឿង​ដែល​អ្នក​បាន​មើល​នោះ​ទេ

៣. កុំ​អង្គុយ​ផ្ដេសផ្ដាស

រាល់ពេលដែលត្រូវជិះឡានក្រុង ឬ​រថភ្លើង អ្នក​ត្រូវ​មើល​ឲ្យបានច្បាស់ ព្រោះ​គ្រប់​កន្លែង​អង្គុយ​ទាំងអស់​មិនមែន​សុទ្ធតែ​អាច​អង្គុយ​បាន​នោះ​ទេ។ ជាក់ស្ដែង​ចំពោះ​កៅអីខ្លះ គឺ​ទុក​សម្រាប់​ជន ពិការ ស្ត្រី​មាន​ផ្ទៃពោះ ឬ​មនុស្ស​ចាស់ជរា​ដោយ​មាន​ដាក់​សញ្ញា​បញ្ជាក់​ត្រឹមត្រូវ។ ហេតុនេះ​ប្រសិន​បើ​មិន​ច្បាស់​ពី​រឿង​នេះ​ទេ អ្នក​អាច​សួរ​ជនជាតិ​ដើម​ដែល​នៅ​ទីនោះ​ជាមួយ​អ្នក​បន្ថែម​កាន់​តែ​ល្អ។

៤. កុំ​និយាយ​ដល់​ប្រទេស​ជប៉ុន​ច្រើន​ពេក

ប្រទេស​កូរ៉េ​ខាងត្បូង និង ជប៉ុន ធ្លាប់​មាន​ប្រវត្តិ​មិន​ល្អ​ជាមួយ​គ្នា កាល​ពី​សង្គ្រាម​លោកលើកទី២។ ហេតុនេះ​ដើម្បី​ចៀសវាង​នូវបញ្ហា​ផ្សេងៗ អ្នក​មិន​គួរ​លើក​យក​ប្រធានបទ​ទាក់ទង​នឹង​ប្រទេស​ជប៉ុន មកនិយាយ​ច្រើន​ពេក​នោះ​ទេ នៅ​ពេល​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។

៥. កុំ​ស្លៀកពាក់​បញ្ចេញ​សាច់​ពេក

អ្នកមិនគួរ​ស្លៀកពាក់​បញ្ចេញ​សាច់​ពេក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ​ឡើយ ​ជា​ពិសេស​បញ្ចេញ​ស្មា បង្ហាញ​ខ្នង ឬ​អាវវាល​បញ្ចេញ​ដើមទ្រូង។  វា​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ព្រោះ​មាន​អ្នកដំណើរ​ជាច្រើន​ដែល​ស្លៀកពាក់​មិន​សមរម្យ ត្រូវ​បាន​ស្ដី​បន្ទោស​ដោយ​ស្ត្រី​ដែល​ជា​ជនជាតិ​កូរ៉េ​ផង​ដែរ។

៦. កុំ​លា​បាតដៃ​ឡើង​លើ​នៅ​ពេល​ចង្អុល​នរណា​ម្នាក់

ជនជាតិ​កូរ៉េ​មួយ​ចំនួន​ធំ​មិន​​ពេញចិត្តនឹងកាយវិការលា​បាត​ដៃ​ឡើង​ពេល​ចង្អុល​នរណា​ម្នាក់​ទេ ព្រោះថា កាយវិការ​នេះ ជា​កាយវិការ​ទុក​ប្រើ​នៅ​ពេល​ដែល​ហៅ​សត្វ​ឆ្កែ។ ហេតុនេះ ប្រសិន​បើ​ចង់​ហៅ​នរណា​ម្នាក់​ឲ្យ​មក​ជិតខ្លួន អ្នកត្រូវ​ផ្កាប់បាតដៃ​ចុះក្រោម ហើយអាចប្រើកាយវិការ​បែបនេះ​ដើម្បី​តាក់ស៊ី​ជិះ​ដូចគ្នា។

៧. កុំ​ប្រើ​ប៊ិចក្រហម

អ្នក​គួរចៀសវាងការប្រើ​ប៊ិច​ក្រហម ជាពិសេសនៅពេលដែលចង់សរសេរឈ្មោះនរណាម្នាក់។កាលពីអតីតកាល ប្រជាជនកូរ៉េបានប្រើប៊ិចក្រហម​ដើម្បី​សរសេរ​ឈ្មោះ​សមាជិក​គ្រួសារ​របស់​អ្នក​ស្លាប់ នៅ​ក្នុង​ពិធី​បុណ្យសព និង​សម្រាប់​ចុះ​សៀវភៅ​គ្រួសារ។ ជា​ការល្អគួរប្រើតែប៊ិកខៀវ ឬ​ប៊ិកពណ៌​ខ្មៅបានហើយ។

៨. កុំ​ពាក់​ស្បែក​ចូល​ផ្ទះ

មុន​នឹងចូលភោជនីយដ្ឋាន ឬផ្ទះរបស់នរណាម្នាក់ ត្រូវ​សង្កេត​ថា មាន​ស្បែកជើង​ដាក់​នៅ​ខាង​ក្រៅ​ដែរ​ទេ? បើ​សិន​ជា​មាន អ្នក​ត្រូវ​តែ​ដោះ​ស្បែក​ជើង​ទុក​នៅ​ខាងក្រៅ ហើយ​បើ​តាម​ជំនឿ​របស់​ប្រជាជន​កូរ៉េ អ្នកដែលត្រូវចូលក្នុងផ្ទះកុំព្យាយាម​ឈរនៅ​មាត់​ទ្វា​យូរ​ពេក ព្រោះ​គេ​មាន​ជំនឿ​ថា ការ​នៅ​មាត់ទ្វា​នោះ​យូរ​នឹង​មាន​ព្រលឹង​បិសាច​ចូលខ្លួន។

៩. កុំ​ដាក់​ចង្កឹះ​ដោត​ឡើង​លើ

ប្រទេសនៅក្នុងអាស៊ី ក៏ដូចជាកូរ៉េ ភាគច្រើនប្រកាន់ទម្លាប់នេះដូចគ្នា។ អ្នក​មិន​គួរ​ប្រើ​ចង្កឹះ​ដោត​ទៅ​ចាន​បាយ​នោះ​ឡើយ ព្រោះ​វា​ប្រៀបដូចជា​ធូបដែលគេដោតនៅក្នុងពិធី​បុណ្យសព​ដូច្នោះ​ឯង។ ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​អ្នកដទៃ​នឹក​ឃើញ​ដល់​ពិធី​បុណ្យ​នៅ​ពេល​កំពុង​ញ៉ាំ​អាហារ​ទេ សូម​កុំ​ធ្វើ​បែប​នេះ​ឲ្យសោះ។

១០. កុំ​បដិសេធ​ភេសជ្ជៈ​ពី​អ្នកវ័យចាស់ជាង

ការគោរពចំពោះចាស់ៗ ជាផ្នែកសំខាន់មួយនៃវប្បធម៌របស់កូរ៉េ។ ដូច្នេះ​ប្រសិន​បើ​ចាស់ៗ​ជូន​ភេសជ្ជៈឬស្រា អ្នកត្រូវទទួលយក ទោះបី​ជា​មិន​ចេះ​ផឹក​ក៏ដោយ។ ប៉ុន្តែ​ក្រោយ​ពី​ទទួល អ្នក​អាច​ផឹកទឹក​ជំនួស​ស្រា តែ​មិន​ត្រូវ​បដិសេធ​កាយវិការ​នេះ​ទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ koreaboo

ចុចអាន៖ជីវិតកម្សត់មុនជោគជ័យនៃ​កំពូលតារា​ទូរទស្សន៍​ ELLEN DEGENERE

ចុចអាន៖ពីក្រោយ​ជោគជ័យ ​នៃ​ក្រុមហ៊ុន nike

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៧ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម