ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយអាល្លឺម៉ង់ បដិសេធការចោទប្រកាន់ប្រឆាំងតំបន់ ស៊ីនជាំង
លោក Juergen Kurz សមាជិកគណបក្សបៃតងអាល្លឺម៉ង់ បាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រភាគពាយព្យរបស់ប្រទេសចិន ដូចជា “អំពើប្រល័យពូជសាសន៍” និង “ជំរំឃុំឃាំង” គឺគ្មានមូលដ្ឋានទេ។
លោកបានលើកឡើងបែបនេះ បន្ទាប់ពីធ្វើដំណើរទៅកាន់ទីនោះ នាពេលថ្មីៗ។
នៅពេលសាកសួរអំពីប្រភពនៃការចោទប្រកាន់ទាំងនេះ លោក Kurz បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអនឡាញអាល្លឺម៉ង់ Telepolis ថា ការចោទប្រកាន់ទាំងនេះ គឺធ្លាក់ចុះពីលើមេឃ។
កាលពីខែឧសភា លោក Kurz បានធ្វើដំណើរទៅស៊ីនជាំង ហើយនិយាយថា គាត់ទទួលបានការយល់ដឹងខ្លះពីជំរំឃុំឃាំង ដែលត្រូវបានគេចាត់ទុកជា មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ។
លោក Kurz និយាយថា “នោះគឺជាផ្នែកមួយនៃគោលនយោបាយកាត់បន្ថយភាពក្រីក្រ។ នៅក្នុងប្រទេសចិន កម្មវិធីបែបនេះ ដំណើរការយ៉ាងខ្លាំងតាមរយៈរដ្ឋាភិបាល, រដ្ឋាភិបាលខេត្តក្រុងនិងក្រុង”។
លោកបានបន្ថែមថា មជ្ឈមណ្ឌលអប់រំបែបនេះ ក៏ត្រូវបានប្រើដើម្បីបំបាត់ភាពជ្រុលនិយមផងដែរ។
និយាយអំពីការចោទប្រកាន់ “អំពើប្រល័យពូជសាសន៍” វិញ លោក Kurz និយាយថា វាក៏ជាគ្រោងការណ៍របស់ប្រទេសលោកខាងលិចផងដែរ ដោយសារតែចំនួនប្រជាជនអ៊ុយហ្គ័រកំពុងតែកើនឡើង និងមានអត្រាកំណើតខ្ពស់ជាងជនជាតិហាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CGTN
ចុចអាន៖ ចិន លើកឡើង ៣ចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីជាមួយ អាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ