ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ ១២នាក់ ដែលបម្រុងលួចឆ្លងដែន មកធ្វើការនៅកម្ពុជា
ជនជាតិថៃចំនួន១២នាក់ ត្រូវបានតម្រួត ការពារព្រំដែនថៃលេខ១២ ឃាត់ខ្លួន នៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេ បម្រុងលួចឆ្លងដែនចូល មកក្នុងប្រទេសកម្ពុជា ដើម្បីរកការងារធ្វើ។
ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៩ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា និងអាល់ហ្វា។
ជនជាតិថៃទាំង១២នាក់ គឺមានប្រុស៥នាក់ និងស្រី៧នាក់ ដោយពួកគេ មកពីខេត្តស្រះកែវ ៣នាក់ ខេត្តច័ន្ទបុរី ៣នាក់ ខេត្តកានច:ណាក់បុរីម្នាក់ ខេត្តសាមុទ្រសាខនម្នាក់ ខេត្តឈៀងម៉ៃម្នាក់ ខេត្តខនកែនម្នាក់ ខេត្តប្រាជីនបុរីម្នាក់ និងខេត្តនគរណាយ៉ុកម្នាក់ផងដែរ។
ពួកគេបានសារភាពថា ការលួចឆ្លងដែននេះ គឺអាចធ្វើឲ្យពួកគេសល់កម្រៃ ពីការជួលមេខ្យល់នាំផ្លូវ ដោយចូលទៅធ្វើការ នៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុន នឹងជួយគ្រប់យ៉ាង រួមទាំងការហូបចុក និងការស្នាក់នៅ៕ (ដោយ)៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?