ព័ត៌មានជាតិ
ជម្លោះរឿងដាំបាយ កូនចុងទាញជ្រុញគប់ម្តាយចុងបែកមុខ
យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពហិង្សាមកលើស្រ្តីម្នាក់ដែលត្រូវជាម្ដាយចុង បណ្ដាលឲ្យរងរបួសបែកមុខ ដោយសាររឿងដាំបាយ កាលពីវេលាម៉ោង១៥ រសៀល ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
យុវជនដែលបានឃាត់ខ្លួនមានឈ្មោះ ឈិត សំណាង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះកើតហេតុ ។ចំណែកជនរងគ្រោះមានឈ្មោះ ឆាយ គឹមទៀង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានយកឆ្នាំងមកដាំបាយ រួចជនរងគ្រោះ(ម្តាយចុង)ស្តីឲ្យថា អ្ហែងទើបស៊ីបាយរួចដាំបាយអីទៀត? ហើយក៏មានទំនាស់គ្នា ដោយជនរងគ្រោះយកធុងនំគប់លើជនសង្ស័យ តែមិនត្រូវ ក៏ស្រាប់តែជនសង្ស័យខឹងក៏យកជ្រុញឈើគប់លើស្រ្តីជាម្ដាយចុងវិញ បណ្ដាលឲ្យត្រូវមុខ របួសបែកក្តោងច្រមុះនិង រយះថ្ពាល់ខាងឆ្វេង ។ ពេលនោះក៏ត្រូវបានក្រុមគ្រួសារជួយឃាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះឃាត់ខ្លួន ចាត់ការតាមច្បាប់តែម្ដង៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ