KPT+
គ្រោះថ្នាក់ធ្ងន់ធ្ងរ! វីតាមីនចាក់ក្នុងសរសៃឈាមឲ្យស្បែកស អាចបណ្ដាលឲ្យបាត់បង់ជីវិត បើសង្គ្រោះមិនទាន់
នាយកដ្ឋានវេជ្ជសាស្ត្រដោយវិទ្យាស្ថានរោគសើស្បែកថៃព្រមានថា ការចាក់វីតាមីនចូលទៅក្នុងសរសៃឈាម អាចបណ្ដាលឲ្យស្លាប់។ តាមវេជ្ជសាស្ត្រមិនមានថ្នាំឬគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រណា ដែលមានអត្ថប្រយោជន៍ក្នុងការធ្វើឲ្យស្បែកសឡើយ។
លោក Manas Potaporn MD អគ្គនាយករងនៃដេប៉ាតឺម៉ង់វេជ្ជសាស្រ្ត និងជាអ្នកនាំពាក្យនៃនាយកដ្ឋានវេជ្ជសាស្ត្រ បានបង្ហើបឲ្យដឹងថា ការចាក់បញ្ចូលវីតាមីនតាមសរសៃឈាម ត្រូវបានគេពេញនិយមយ៉ាងខ្លាំងជា ពិសេសនៅតាមកន្លែងកែសម្ផស្ស។ វាត្រូវបានគេជឿជាក់ថា វិធីចាក់បញ្ចូលតាមសរសៃឈាម នឹងបណ្ដាលឲ្យរាងកាយទទួលបានដោយផ្ទាល់ ហើយមិនបានប៉ះជាមួយ ក្រពះ និង ពោះវៀន។
នាពេលបច្ចុប្បន្ននេះ មិនមានការស្រាវជ្រាវដែលអាចជឿទុកចិត្តបាន ដើម្បីបញ្ជាក់ពីអត្ថប្រយោជន៍នៃការចាក់វីតាមីនតាមសរសៃឈាមលើស្បែក។
លោក Mingkwan Vichaidit M.D នាយកវិទ្យាស្ថានរោគសើស្បែក សេវាវេជ្ជសាស្ត្រណែនាំថា ការចាក់ថ្នាំវីតាមីនឬសារធាតុចាក់តាមសរសៃឈាម អាចបណ្តាលឲ្យស្លាប់ ដោយសារការប្រើប្រាស់ពពុះខ្យល់ក្នុងសរសៃឈាម ចាក់ជាមួយឧបករណ៍មិនស្អាត ឬមិនប្រើវិធីសាស្ត្រក្រៀវ។ ជាលទ្ធផលមានហានិភ័យនៃការឆ្លងមេរោគ ដែលអាចបណ្តាលឲ្យមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ។
ជាពិសេសប្រសិនបើការចាក់ថ្នាំវីតាមីតាមសរសៃឈាម ត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យដែលមិនមានឧបករណ៍និងបុគ្គលិកពេទ្យដើម្បីតាមដាននិងព្យាបាល។ ក្នុងករណីមានអាសន្ន អាចមានគ្រោះថ្នាក់ដល់អ្នកចាក់ថ្នាំឬមិនអាចជួយសង្រ្គោះទាន់ពេល ប្រសិនបើមានឧប្បត្តិហេតុដែលតម្រូវឲ្យមានការព្យាបាលជាបន្ទាន់។
រោគសញ្ញានៃការឆ្លងពីការចាក់តាមសរសៃឈាម ប្រសិនបើឧបករណ៍មិនស្អាតគ្រប់គ្រាន់ រួមមាន៖ ក្អួតចង្អោរ វិលមុខ ឈឺពោះ ញ័រទ្រូង បែកញើស តឹងទ្រូង ពិបាកដកដង្ហើម និង កន្ទួល។
ការថែរក្សាស្បែកឲ្យបានត្រឹមត្រូវ មិនបាច់ទៅចាក់វីតាមីតាមសរសៃឈាម
ការថែរក្សាស្បែកឲ្យបានត្រឹមត្រូវ ចាប់ផ្ដើមដោយការសម្អាតស្បែកឲ្យបានត្រឹមត្រូវដែរ។ ដូចជាផឹកទឹកឲ្យច្រើន លាបឡេផ្ដល់សំណើមដល់ស្បែក។ កាត់បន្ថយកត្តាដែលអាចធ្វើឲ្យខូចស្បែក ដូចជាចៀសវាងប៉ះពន្លឺព្រះអាទិត្យខ្លាំង និងការបំពុលខ្យល់អាក្រក់ពីបរិស្ថាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ឲ្យសាច់ដុំកាន់តែល្អ មិនងាយឈឺ ញ៉ាំវីតាមីនប៉ុន្មានមុខនេះ ល្អបំផុត
ចុចអាន៖ពិចារណាម្ដងទៀត! បើសិនចង់បកស្បែកឬចាក់ថ្នាំឱ្យសម្បុរស
ចុចអាន៖អ្នកជំនាញបកស្រាយពីអត្ថប្រយោជន៍នៃវីតាមីន C ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់