ព័ត៌មានជាតិ
ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ មិនសូវមានផលរំខានដល់កុមារ
ភ្នំពេញ៖ ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់កុមារ ជាទូទៅមិនសូវមានផលរំខានដូចការចាក់វ៉ាក់សាំងជូនចំពោះមនុស្សចាស់ទេ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវជន ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅតាមរាជធានីខេត្តគោលដៅចំនួន៤រួមមានរាជធានីភ្នំពេញ កណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។
លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា ជាជំហានដំបូងក្រុមការងារចាក់វ៉ាក់សាំងនឹងចុះចាក់ដល់កុមារ និងយុវជនចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ នៅតាមខេត្តចំនួន៤ខាងលើនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ ចំណែកខេត្តផ្សេងទៀតក្រុមការងារនឹងចុះចាក់ជាបន្តបន្ទាប់ទៀតក្រោយពេលវ៉ាក់សាំងមកដល់ដោយបែងចែក និងបត់បែនតាមបែបអភិក្រមចម្រុះទៅតាមជាក់ស្តែង។
ទាក់ទងទៅនឹងលក្ខខណ្ឌសុខភាពបែបណាខ្លះដែលអាចចាក់វ៉ាក់សាំងបាន និងមិនអាចចាក់បាន លោក ស្រី បានមានប្រសាសន៍ថា៖ “សូមទុកលទ្ធភាពជូនក្រុមគ្រូពេទ្យពិនិត្យ”។
លោកស្រីបានលើកឡើងថា៖ “យើងនឹងមាននីតិវិធី មុនពេលចាក់វ៉ាក់សាំងពេលជួបជាមួយគ្រូពេទ្យ គ្រូពេទ្យនឹងសួរពីបញ្ហាសុខភាពរបស់កុមារជាមុន បើកុមារមិនបានបញ្ហាអ្វីទេ អ៊ីចឹងក្រោយពីពិនិត្យ ក្រុមគ្រូពេទ្យនឹងអនុញ្ញាត ឬក៏មិនអនុញ្ញាតឱ្យគាត់ចាក់វ៉ាក់សាំង”។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ជាទូទៅផលរំខាននៃការចាក់វ៉ាក់សាំងទៅលើកុមារមានភាពតិចតួចណាស់ទៅលើកុមារ ដែលមានភាគច្រើនតែលើមនុស្សចាស់មានក្អួតចង្អោរ តែចំពោះកុមារមានតែដូចជាក្ដៅខ្លួន ការឈឺ ឬក៏ឡើងក្រហមនៅកន្លែងចាក់។
យោងតាមសេចក្តីណែនាំនៃការចាក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំ បានឱ្យដឹងថាចំពោះកុមារ និងយុវជនដែលមានការអនុញ្ញាតឱ្យចាក់វាក់សាំងរួមមាន៖
- មានអាយុ គ្រប់១២ឆ្នាំ នៅថ្ងៃដែលមកចាក់វ៉ាក់សាំង
- មានការយល់ព្រមជាលាយលក្ខណ៍អក្សរ ពីមាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់
- អ្នកកំពុងរស់នៅ ឬរៀនសូត្រ ក្រៅភូមិសាស្ត្រនៃលំនៅដ្ឋានរបស់ឱពុក-ម្ដាយ ឬអាណាព្យាបាលត្រូវមានការយល់ព្រម ដោយផ្ទាល់មាត់ពីមាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់ខ្លួន តាមរយៈទូរស័ព្ទ
- កំព្រាឪពុក-ម្ដាយ ឬគ្មានអាណាព្យាបាលរស់នៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬដោយ អង្គការផ្សេងៗ ត្រូវបានការយល់ព្រមពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬពីអង្គការនោះ អនុលោមតាមអំណាចច្បាប់
- កំព្រាដែលគ្មានទីពឹង និងគ្មានផ្ទះសម្បែងរស់នៅពិតប្រាកដ ជាការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន
- នៅថ្ងៃមកចាក់វ៉ាក់សាំង មាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់កុមារ-យុវជន ត្រូវបង្ហាញ ឬបំពេញលិខិតយល់ ព្រមអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ដល់មន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់សាំង
- ត្រូវបានពិនិត្យសុខភាពយ៉ាងម៉ត់ចត់ និងត្រូវបានអនុញ្ញាតឱ្យចាក់ដោយគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង។
ចំពោះការចុះឈោ្មះចាក់វាក់សាំងទុកជាមុន
- មាតា-បិតាឬអាណាព្យាបាលតាមផ្លូវច្បាប់ ត្រូវចុះឈ្មោះកុមារ-យុវវ័យត្រូវចាក់វ៉ាក់សាំងទុកជាមុន នៅក្នុងគេហទំព័រ www.cambodia-vaccine.gov.kh។
- អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធអាចជួយរៀបចំបញ្ជី ឈ្មោះកុមារ-យុវជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោយមានការយល់ព្រមពីមាតា-បិតា ឬអាណា ព្យាបាល រួចចុះឈ្មោះឱ្យទុកជាមុននៅក្នុងគេហទំព័រ www.cambodia-vaccirie.gov.kh ឬបញ្ជូន បញ្ជីឈ្មោះនោះទៅមន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្ថិតនៅជិតបំផុត។
តាមការប៉ាន់ស្មានមាន កុមារ និងយុវជនអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំប្រមាណ២លាននាក់នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយមានតម្រូវការវ៉ាក់សាំងប្រមាណពី៤ទៅ៥លានដូស៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់