Connect with us

សុខភាព

អ្នកជំងឺភាគច្រើនមិនបញ្ចេញរោគសញ្ញា នេះជាអាការទាំង ៣ ដែលអាចចំណាំបានថា អ្នកឆ្លងកូវីដ

បានផុស

នៅ

ជាទូទៅ គេសម្គាល់អ្នកជំងឺដែល​ឆ្លងវីរុសកូវីដ-១៩ តាមរយៈការ​ប៉ះ​ពាល់​ទៅ​ដល់​ផ្លូវ​ដង្ហើម​​ធ្ងន់ធ្ងរ។ ប៉ុន្តែមកទល់ពេលនេះ អ្នកជំងឺដែលឆ្លងវីរុសកូវីដ-១៩ មួយចំនួនមិនបញ្ចេញរោគសញ្ញាពាក់ព័ន្ធនឹងផ្លូវដង្ហើមនោះទេ ខណៈរោគសញ្ញាមួយចំនួនធំដូចគ្នាទៅនឹងជំងឺផ្ដាសាយ ដែលនាំឱ្យពិបាកកត់ចំណាំ។

Coronavirus symptoms: Can you get COVID-19 through your ears? |  Express.co.uk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីការរាតត្បាតដំបូងមកទល់នឹងបច្ចុប្បន្ន រោគសញ្ញាកូវីដ-១៩មានបម្រែបម្រួលអាការរហូត ដែលវានាំឱ្យពិបាកសម្គាល់ណាស់ថា មួយណាជាកូវីដ ឬមួយណាជាផ្ដាសាយ។

យោងតាមលទ្ធផលស្ទង់មតិថ្មីបង្អស់ដោយការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) ទៅលើអ្នកឆ្លងមេរោគកូវីដ-១៩ បានបង្ហាញថា មនុស្ស ៤០% ដែលតេស្តវិជ្ជមាន មិនមានរោគសញ្ញាកូវីដនោះទេ។

Coronavirus update: Symptoms include dry cough | Express.co.uk

យ៉ាងណាក្ដី គ្មានរោគសញ្ញា មិនមានន័យថា មិនបានឆ្លងកូវីដឡើយ ប្រសិនបើអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់ឬប្រយោល ឬធ្លាប់ទៅកន្លែងមានហានិភ័យ។ ទោះបីជាកូវីដ-១៩មិនលេចចេញនូវរោគសញ្ញាទាក់ទងផ្លូវដង្ហើមក៏ដោយ តែអាចចំណាំអាការចំនួន ៣ ដែលបញ្ជាក់ថា អ្នកមានផ្ទុកវីរុសនេះ។ តាមប្រភពពីគេហទំព័រ Mirror បានឱ្យដឹងថា អាការទាំង៣នោះរួមមាន ក្អក អស់កម្លាំង និងឈឺក្បាល។

CORONAVIRUS UNCOVERED: COVID-19 FAQs  - Salus Medical

ចំណែករោគសញ្ញាដែលរាយការណ៍ញឹកញាប់ជាងគេរួមមាន ក្អក គ្រុនក្តៅ ដកដង្ហើមខ្លីបាត់បង់រសជាតិ បាត់បង់ក្លិន អស់កម្លាំង ឈឺបំពង់ក ឈឺក្បាល ឈឺពោះ រាករូស ចង្អោរឬក្អួត។ ចំពោះរោគសញ្ញាទាក់ទិនប្រព័ន្ធរំលាយអាហារ (រាក ចង្អោរ ឬក្អួត) ជាករណីកម្រកើតមាន។

Coronavirus update: Latest symptoms include mouth lesions and spots |  Express.co.uk

ដោយឡែករោគសញ្ញាឈានដល់ដំណាក់កាលបន្ទាត់ក្រហមដែលគួរតែធ្វើតេស្ត PCR ភ្លាមៗ ព្រមទាំងស្វែងរកការព្យាបាលពីអ្នកជំនាញឱ្យទាន់ពេលវេលារួមមាន ក្អក ក្តៅខ្លួន មិនដឹងរសជាតិ ឬបាត់បង់ក្លិន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចំណាំ​ឲ្យ​ច្បាស់ បើ​មាន​ត្រឹម ៣ ចំណុច​នេះ​ គឺ​ជា​កូវីដ​កម្រិត​ស្រាល

ចុចអាន៖ រោគសញ្ញាថ្មីមួយនៃវីរុសកូវីដ-១៩ កាន់តែដូចផ្ដាសាយធំ ពិបាកបែងចែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម