ព័ត៌មានជាតិ
ដុតកម្ទេចគ្រឿងញៀនបានពីបទល្មើសជាង ១ពាន់ សំណុំរឿង នៅ៦ខេត្ត
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើទីលានបាល់ទាត់ ស្ថិតក្នុងសង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានការរៀបចំពិធីដុតកម្ទេចគ្រឿងញៀនរួមគ្នាដែលតុលាការនៃខេត្តចំនួន៦ បានដកហូតពីបទល្មើសព្រហ្មទណ្ឌ ចំនួនជាង ១,០០០ សំណុំរឿង។
ពិធីដុតកម្ទេចគ្រឿងញៀននេះគឺធ្វើឡើងដើម្បីប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្ត ព្រះរាជអាជ្ញា និងមន្ត្រីរាជការ លើខេត្តចំនួន៦បានអញ្ជើញចូលរួម ក្នុងនោះមានខេត្ត បាត់ដំបង សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ បៃ៉លិន និងខេត្ត ឧត្តមានជ័យ។
សំណុំរឿងព្រហ្មទណ្ឌ និងគ្រឿងញៀនដែលបានដកហូតតាមអំណាចសាលក្រមស្ថាពររបស់តុលាការទាំង៦ខេត្ត សរុបមានចំនួន ១,០៩១ សំណុំរឿង ដោយឡែកគ្រឿងញៀនសរុបមានទម្ងន់ ៦២,៥០៧.៦៨ ក្រាម ក្នុងនោះប្រភេទម៉ាទឹកកកទម្ងន់ ៦០,១៤១.៧៩ ក្រាម ប្រភេទយ៉ាម៉ាចំនួន ២២,៩៩៤.៥ គ្រាប់ ថ្នាំគ្រវីទម្ងន់ ២៧៩ ក្រាម និងថ្នាំគ្រវីប្រភេទទឹកចំនួន ៤៤៥ ដប៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់