ព័ត៌មានជាតិ
សមត្ថកិច្ចផាកពិន័យ ស្ត្រី៣នាក់ ករណីជួញដូរសត្វត្រចៀកកាំ
ស្ត្រី៣នាក់ ត្រូវបានមន្ត្រីជំនាញ សម្រេចផាកពិន័យអន្តរកាល ទៅតាមនីតិវិធីច្បាប់ ករណីជួញដូរសត្វត្រចៀកកាំខុសច្បាប់ នៅផ្សារលើធំថ្មី ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។


សមត្ថកិច្ចក៏បានដុតបំផ្លាញចោល សត្វត្រចៀកកាំបោចរោមរួច សរុប ២៥០ ក្បាលផងដែរ។ សមត្ថកិច្ចបន្តថា ស្ត្រីសង្ស័យទាំង៣នាក់នេះ មានឈ្មោះ រៀម ស៊ីណាត អាយុ៣៣ឆ្នាំ ស្ត្រីឈ្មោះ សុខ ស្រីនាថ អាយុ៣០ឆ្នាំ ស្ត្រីម្នាក់ទៀតឈ្មោះ ម៉ន សាវឿន អាយុ ២៩ ឆ្នាំ។ ជនសង្ស័យ បានប្រាប់មន្ត្រីជំនាញថា សត្វត្រចៀកកាំទាំងនោះ គឺពួកគេបានទិញពីពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលពួកគេខ្លះបានប្រើលប់ ខ្លះប្រើមង រាយប៉ប្រះលើផ្ទៃទឹក ដើម្បីចាប់វា។




សមត្ថកិច្ចបន្តឲ្យដឹងថា កម្លាំងមន្ត្រីជំនាញ នឹងបន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានចុះ បង្ក្រាបករណីរាយមង ឬសំណាញ់ចាប់សត្វត្រចៀកកាំ ទៅដល់មូលដ្ឋានតែម្ដង។ បើមិនដូច្នោះទេ សត្វត្រចៀកកាំ នឹងឈានទៅផុតពូជ មិនខាន»។ សេចក្តីរាយការណ៍បានឲ្យដឹងថា មានកន្លែងចិញ្ចឹមសត្វត្រចៀកកាំជាច្រើនកន្លែង នៅក្នុងខេត្តសៀមរាប ហើយគេមិនដឹងថា ទីតាំងទាំងនោះ មានច្បាប់ទម្លាប់ដែរឬយ៉ាងណានោះទេ៕


អត្ថបទ៖ កុសល
សូមចុចអាន៖ លួចខោអាវរោងចក្រ តែបីថ្ងៃក្រោយត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?