ព័ត៌មានជាតិ
ពលរដ្ឋមកទទួលសេវាសាធារណៈនៅមន្ទីរសាធារណការ ខេត្តព្រះវិហារ ត្រូវធ្វើតេស្ដរហ័សរកកូវីដ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើតេស្តរកមេរោគកូវីដ-១៩ ជារៀងរាល់ថ្ងៃចំពោះប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈពីមន្ទីរនេះ ហើយថ្នាក់ដឹកនាំ បុគ្គលិកនៅក្នុងមន្ទីរក៏ត្រូវធ្វើតេស្ដរកមេរោគកូវីដ-១៩ ក្នុង២សប្តាហ៍ម្តងផងដែរ ដើម្បីទប់ស្កាត់អោយបានពីការរីករាលដាល ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងមិនមានការថមថយសោះ មិនថានៅរាជធានី ឬនៅតាមបណ្តាលខេត្តឡើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រើប្រាស់ឧបករណ៍តេស្ដរហ័ស រកអង់ទីហ្សែនកូវីដ-១៩(Ag Rapid Test Device) រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់(មកពីខេត្តស្វាយរៀង) ដែលបានចូលមកទទួលសេវាសាធារណ:ក្នុងមន្ទីរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃ២៨ខែកក្កដា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើតេស្ដរកអង់ទីហ្សែនកូវីដ-១៩ សរុបបានចំនួន១៣នាក់ ស្រី០នាក់ ក្នុងនោះមានមន្ត្រីជាប់កិច្ចសន្យាចំនួន០២នាក់ផងដែរ រីឯលទ្ធផលអវិជ្ជមានទាំងអស់ ដោយក្នុងនោះបានប្រើប្រាស់ឧបករណ៍តេស្ដរហ័ស រកអង់ទីហ្សែនកូវីដ-១៩(Ag Rapid Test Device) និងសម្ភារផ្សេងៗដែលជាការឧបត្ថមផ្ទាល់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានបន្តអោយដឹងផងដែរថា សម្រាប់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈនៅមន្ទីរសាធារណការ ខេត្តព្រះវិហារ ត្រូវតែធ្វើតេស្ដរហ័សរកកូវីដ-១៩រាល់ថ្ងៃ ទើបអនុញ្ញាត្តអោយចូល។ចំណែក ថ្នាក់ដឹកនាំ បុគ្គលិកនៅក្នុងមន្ទីរក៏ត្រូវធ្វើតេស្ដរកមេរោគកូវីដ-១៩ក្នុង២សប្តាហ៍ម្តងផងដែរ។
លោកបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារបានធ្វើតេស្តរហ័សកូវីដ-១៩ សរុបបានចំនួន១៣១នាក់ ស្រី២២នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។ តែសម្រាប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើតេស្ដរហ័ស រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ខណៈដែលគាត់មកទទួលសេវាសាធារណ:ដែលមាន ឈ្មោះ ធុង រដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិទទារ ឃុំចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្នមន្ទីរបានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីធ្វើការយកសំណាកបន្ថែមនិងព្យាបាល៕
អត្ថបទ ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ