ព័ត៌មានជាតិ
អាជ្ញាធរបញ្ជាក់ ករណីរកឃើញអ្នកវិជ្ជមាន ពេលទីក្រុងភ្នំពេញដាក់វិធានការរដ្ឋបាល
អាជ្ញាធរបានបញ្ជាក់លើការគ្រប់គ្រងអ្នកឆ្លងកូវីដ ក្រោយពេលទីក្រុងភ្នំពេញត្រូវបានដាក់ឲ្យអនុវត្តវិធានការរិតបន្តឹង និងការដាក់បម្រាមគោចរពេលយប់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះទីតាំងដែលមានករណីវិជ្ជមានអ្នកជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រងនិងចាត់វិធានការឱ្យបានចប់សព្វគ្រប់ ដើម្បីកាត់ផ្តាច់ឫសគល់ នៃប្រភពចម្លងជំងឺវីដ-១៩ ។

ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្តីសម្រេចការអនុវត្តវិធានការរដ្ឋបាលរបស់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ បន្ទប់ជួល អគារ ឬ អាជីវកម្មដ្ឋានជាច្រកផ្លូវ ឬជាប្លុកតូចៗ ឬដាក់ស្លាកសញ្ញាសម្គាល់ទីតាំងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅតាមជួរ និងត្រូវកំណត់អ្នកពាក់ព័ន្ធ ដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ព្រមទាំងត្រូវអនុវត្តវិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អាជ្ញាធររាជធានីភ្នំពេញ បានចេញចេញវិធានការរដ្ឋបាលរយៈពេល ១៤ ថ្ងៃ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ គិតចាប់ពីម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមទាំងដាក់បម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មមិនចាំបាច់ នៅចន្លោះម៉ោង ២១យប់ ដល់ម៉ោង ៣ភ្លឺ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ