ព័ត៌មានអន្ដរជាតិ
ខេត្តក្រុងចំនួន៣ របស់ចិនកំពុងផ្ទុះ Delta ករណីភាគច្រើន ជាអ្នកចាក់វ៉ាក់សាំងរួច
នៅថ្ងៃព្រហស្បតិ៍ទី២៩ខែកក្កដានេះ ប្រទេសចិន បានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta ក្នុងខេត្តក្រុងចំនួន៣ ខណៈចង្កោមមួយ មានទំនាក់ទំនងទៅនឹងអាកាសយានដ្ឋានភាគខាងកើត បើទោះបីជាមានការធ្វើតេស្តទ្រង់ទ្រាយធំនិងការចាក់វ៉ាក់សាំងក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/131940-1024x683.jpg)
ការផ្ទុះឡើង ដែលចាប់ផ្តើមបន្ទាប់ពីកម្មករ ៩ នាក់នៅឯអាកាសយានដ្ឋាន Nanjing ធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី២០ខែកក្កដា បានជំរុញឲ្យមានការកើនឡើងករណីឆ្លងចំនួន ១៧១ករណីនៅក្នុងខេត្ត Jiangsu។
លោក Lu Jing សមាជិកនៃក្រុមការងារការពាររោគរាតត្បាត បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា ក្រុមមន្ត្រីនៅក្នុងខេត្ត Jiangsu បានបិទខ្ទប់ប្រជាជនរាប់សែននាក់។
លោកនិយាយថា “ហាងកាហ្វេអ៊ីនធើណិត កន្លែងហាត់ប្រាណ រោងកុននិងខារ៉ាអូខេ ហើយសូម្បីតែបណ្ណាល័យនៅ Nanjing ក៏ត្រូវបានបិទផងដែរ”។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/yq-nanjingcov-29072021.jpg)
លោកបន្តថា ទីក្រុងនេះ បានធ្វើតេស្តប្រជាជនចំនួន ៩.២ លាននាក់ ពីរដងរួចទៅហើយ ស្របពេលដែលក្រុមមន្ត្រី ប្រញាប់ប្រញាល់ទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។
ចំណែកខេត្ត Sichuan ភាគនិរតី បានរាយការណ៍ពីការឆ្លងថ្មីចំនួន ៣ ករណីនៅថ្ងៃព្រហស្បតិ៍ខណៈទីក្រុងប៉េកាំង បានរាយការណ៍ករណីឆ្លងក្នុងសហគមន៍លើកដំបូងក្នុងរយៈពេល ៦ ខែ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/ruili_web_clear-1024x576.jpg)
ទន្ទឹមនឹងនេះ សណ្ឋាគារលំដាប់ខ្ពស់មួយនៅកណ្តាលក្រុងប៉េកាំង ត្រូវបានបិទទ្វារបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មានករណីនាំចូលត្រូវបានរកឃើញក្នុងចំណោមភ្ញៀវ។
ភាគច្រើននៃអ្នកជំងឺដែលធ្វើតេស្តវិជ្ជមាន ក្នុងការផ្ទុះចុងក្រោយបង្អស់នេះ គឺបានចាក់វ៉ាក់សាំងរួចទៅហើយ ដែលនេះជាហេតុបង្កឲ្យមានការព្រួយបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ប្រកាសរកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីចុងខែមករា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?