ព័ត៌មានជាតិ
លួចម៉ូតូជិះបាន២ថ្ងៃ សមត្ថកិច្ចតាមយកមកឲ្យម្ចាស់វិញក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ ហើយជិះគេចខ្លួនដោយសុវត្ថិភាព។
លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការនគរបាលរងស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ នគរបាលជំនាញស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលស្រុកបវេល បានតាមអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន១នាក់ នៅត្រង់ចំណុចភូមិស្វាយសរ ឃុំខ្នាចរមាស ស្រុកបរវេល ខេត្តបាត់ដំបង។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ុន បញ្ញា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល នៅថ្ងៃកើតហេតុថ្ងៃទី២៥ ខែកក្កដា បានធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៨មួយគ្រឿងរបស់ជនរងគ្រោះ ឈ្មោះ ធួន ប៊ុនថេន ភេទប្រុស អាយុ៤២ឆ្នាំរ ស់នៅភូមិបល្ល័ងក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ទើបជនរងគ្រោះទៅប្តឹងដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។
ក្រោយសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យកម្លាំងផ្នែកជំនាញដកហូតបានម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ ហើយក៏បានប្រគល់ឲ្យម្ចាស់ដើមវិញរួចរាល់ដែរហើយ។ បច្ចុប្បន្នផ្នែកសមត្ថកិច្ចជំនាញនៃអធិការស្រុកថ្មគោល កំពុងរៀបចំរបាយការណ៍ ដើម្បីបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»