Connect with us

ព័ត៌មានជាតិ

ការអនុវត្តបម្រាមគោចរ ១៤ ថ្ងៃនៅភ្នំពេញ​​ធ្វើឡើងដាច់ណាត់​គ្មានការលើកលែង

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតក្នុងការដាក់ចេញបម្រាមគោចររយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង សូន្យ យប់ថ្ងៃទី ២៩ ខែកក្កដានេះ រហូតដល់ថ្ងៃទី ១២ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង លើកឡើងក្នុងកិច្ចប្រជុំអនឡាញ នៅរសៀលថ្ងៃទី ២៩ ខែកក្កដានេះថា គ្មានការលើកលែងជាដាច់ខាត ចំពោះអ្នកដែលល្មើសបម្រាម។

អភិបាលរាជធានីរូបនេះបញ្ជាក់ថា នៅរាជធានីភ្នំពេញ ការកើនឡើងចំនួនអ្នកជំងឺកូវីដ១៩ មិនមានការថម​ថយនោះទេ ប៉ុន្តែរយៈពេល២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ មានការថមថយបន្តិច ខណៈនៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើងខ្លាំង។

លោកអភិបាលរាជធានីក៏ស្នើឱ្យប្រធានគណៈឯកភាពខណ្ឌទាំង ១៤ ត្រូវអនុវត្តសេចក្ដីសម្រេចនេះឱ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្តនិងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។

លោកបានបញ្ជាក់ផងដែលថា ការអនុវត្តលើកមុនៗយើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្តសេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។

លោកក៏បានបញ្ជាក់ផងដែរថា ចំពោះភោជនីយដ្ឋានការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឱ្យមានតុសម្រាប់ឱ្យភ្ញៀវអង្គុយហូបចុកក្នុងហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេភោជនីយដ្ឋានលក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ។ក្នុងនាមអាជ្ញាធរខណ្ឌត្រូវតាមដានត្រួតពិនិត្យលើបញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត។

លោកឃួង ស្រេងបានជំរុញបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិតភ្ជាប់ពីបណ្ដាខេត្តទាំង​៨ដែលរាជរដ្ឋាភិបាលបានបិទខ្ទប់ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យអោយបានម៉ឺងម៉ាត់បំផុតផងដែរដើម្បី​ទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាលវុីរីសប្រភេទថ្មីដែលតា ដែលបាននិងកំពុងរីករាលដាល ចូលមកព្រះរាជាណាចក្រកម្ពុជារបស់យើង បើទោះបីមិនទាន់ចូលក្នុុង​សហគមន៍ក៏ដោយ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ សម្រេចដាក់ឱ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការ ធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះ ម៉ោង ៩ យប់ ដល់ម៉ោង ៣ ភ្លឺ ដោយ​ដោយអនុវត្តចាប់ពីម៉ោង២៣និង៥៩នាទីយប់ ថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០២១៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា២៥ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម