ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី ប្រកាសមិនសុំទោសដាច់ខាតនិងចាត់ទុកទង្វើលោក អ៊ិន សុភិន កំពុងរកឧបាយកលថ្មីគេចវេសពីបញ្ហា
ភ្នំពេញ ៖ រឿងក្តីក្តាំងរវាងពិធីករ សុខ រ៉ាស៊ី និងលោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្សគឺនៅមិនទាន់មានដំណោះស្រាយទេទោះបីមានការសម្របសម្រួលនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បន្ទាប់ពីការសម្របសម្រួលពិធីករ សុខ រ៉ាស៊ី បានទម្លាយថានៅក្នុងជំនួបចរចាលើកទី១រវាងលោកនិង លោក អ៊ិន សុភិន គឺមិនទាន់បញ្ចប់ទេព្រោះនៅមានចំណុចខ្លះដែលធ្វើឲ្យលោក សុខ រ៉ាស៊ី ពុំអាចទទួលយកបាន។

លោក សុខ រ៉ាស៊ី បញ្ជាក់ថា ក្នុងការសម្របសម្រួលនោះលោក អ៊ិន សុភិន បានស្នើឲ្យលោកចេញលិខិត ឬ វីដេអូLiveជាសាធារណៈមួយដើម្បីសុំទោសក្នុងចេតនាលាងកិត្តិយសខ្លួន ដែលលោកធ្វើឲ្យបែកធ្លាយរឿងជំពាក់លុយនេះ។ ត្រង់ចំណុចនេះលោក សុខ រ៉ាស៊ី បដិសេធន៍មិនមានការសុំទោសជាដាច់ខាត។

ប៉ុន្តែយ៉ាងណាមិញ ក្រោយមានការទម្លាយរឿងខាងលើក៏ស្រាប់តែគេឃើញលោក អ៊ិន សុភិន បានប្រកាសប្ដូរជំហរវិញដោយលែងចង់ចរចាអ្វីបន្ដទៅ ទៀតគឺទុកឲ្យតុលាការជាអ្នកវែកញែករកខុសត្រូវវិញព្រោះលោកចាត់ទុកថា លោក សុខ រ៉ាស៊ី ផ្គើនលើជំហរដោះស្រាយ។

ទន្ទឹមគ្នានៃការកើនកម្ដៅលើបញ្ហាខាងលើនេះលោក សុខ រ៉ាស៊ី នៅរសៀលថ្ងៃទី២៩ខែកក្កដានេះបានចេញសារដោយបញ្ជាក់ថា ខ្ញុំជាអគ្គនាយកក្រុមហ៊ុនខ្ញុំជាអ្នកជួលឆាក អត់ឲ្យលុយគេមួយឆ្នាំហើយថា គេអត់បានព្រមព្រៀងតម្លៃសម្តីអន់ជាង លាមកទៀតជួលឆាកឲ្យគេចប់ ដល់ទៅបី កម្មវិធី គេថា អត់មានឯកសារស្របច្បាប់ មួយឆ្នាំទៅហើយ។

លោកបន្តថា នេះជាឧបាយកលថ្មី រកគេចវេសពីបញ្ហា សំណាងណាស់លោកបានថតសម្លេងនិងឆា ត អង្វរលោកជិតមួយឆ្នាំនេះទុកនិងសារបោកបញ្ឆោតថា មិនបាច់កក់អីទេ គ្នាឯងចប់យកលុយភ្លាម អស់ពីហ្នឹងគឺធ្វើមួយទៀតចប់យកលុយទាំងអស់ទៅតែនេះចប់មួយឆ្នាំមិនទាន់បានមួយរៀលលុយខ្មែរផង។

លោក សុខ រ៉ាស៊ីបានបន្ថែមថា កន្លងមកលោកធ្លា ប់និយាយដោយចរចារជាមួយលោក អ៊ិន សុភិន ដោយសុំមួយខែតែ៥០០ដុល្លារទៅ១០០០ដុល្លារក៏ លោក អ៊ិន សុភិន មិនអោយយើងផង។ដូច្នេះឈឺ ចាប់មានតែការលក់ឡាន លក់ផ្ទះ បើកលុយឲ្យ កម្មករកុំឲ្យថោក ដូចគាត់។ លោក អ៊ិន សុភិន នៅរសៀលនេះមិនអាចទំនាក់ទំនងសួរនាំបន្ថែមបាននៅឡើយទេ៕
ដោយ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត