Connect with us

ព័ត៌មានអន្ដរជាតិ

Delta វាយលុកខ្លាំង​​ លោក បៃដិន ប្រាប់​រដ្ឋ​ឲ្យ​ផ្តល់ប្រាក់​១០០​ដុល្លារ​ដល់​អ្នក​ចាក់​វ៉ាក់សាំងថ្មី

បានផុស

នៅ

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ចូ បៃដិន បាន​អំពាវ​នាវ​ឲ្យ​រដ្ឋ​​នានា​ផ្តល់​ប្រាក់​១០០​ដុល្លារ​​ដល់​អ្នកចាក់​វ៉ាក់សាំង​ថ្មី​ដើម្បី​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង និង​ប្រឹង​ប្រែង​ទប់​ស្កាត់ករណី​ឆ្លង​ថ្មី​ដែល​កំពុង​ងើប​ឡើង។

លោក​ប្រធានាធិបតីក៏​បាន​ចេញ​បទ​បញ្ជា​នៃ​ការ​ចាក់​វ៉ាក់សាំង​ថ្មី​តឹង​រឹង​សម្រាប់​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ កម្លាំងពលកម្ម​ធំបំផុត​របស់​ប្រទេស​ដែល​មាន​ប្រហែល​២​លាន​នាក់។ បទ​​បញ្ជាទាម​ទារឲ្យ​បុគ្គលិក​ត្រូវ​តែ​បង្ហាញ​ភស្តុតាង​ចាក់​វ៉ាក់សាំង ឬ​ត្រូវ​ធ្វើ​តេស្ត​ និង​ពាក់​ម៉ាស់​ដាច់​ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទិន្នន័យ​ផ្លូវ​ការ សហរដ្ឋ​អាមេរិក​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​ជិត​ពាក់​កណ្តាលហើយ។

មាន​ប្រសាសន៍នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក បៃដិន បញ្ជាក់​ថា វិធាន​ការ​ថ្មី​ដាក់​ចេញ​នេះ​គឺ​​ដោយ​សារ​តែ​វីរុស​បំប្លែង​ខ្លួន​ដែល​ឆ្លង​លឿន កាច​សាហាវ Delta កំពុង​រាត​ត្បាត​ខ្លាំង​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង។

លោក​ប្រធានាធិបតី​លើក​ឡើង​ថា ៖«មនុស្ស​នឹង​ស្លាប់ ហើយនឹង​ស្លាប់​អ្នក​ដែលមិន​ត្រូវ​ស្លាប់»។

លោក​បន្ត​ថា ការ​លើក​ទឹក​ចិត្ត​ជា​​ប្រាក់​កាស​​ដូច​ជា​អយុត្តិធម៌​សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​រាល់​ ប៉ុន្តែ​«យើង​ទាំង​អស់​​គ្នា​ទទួល​បាន​ផល​ប្រយោជន៍ ប្រសិន​បើ​យើង​អាច​ចាក់​វ៉ាក់សាំង​​ដល់​មនុស្ស​កាន់​តែ​ច្រើន»។

រដ្ឋ​នានា​នឹង​ប្រើ​ប្រាស់​ច្បាប់​ផែន​ការ​សង្គ្រោះ​អាមេរិក​ដែល​មាន​ប្រាក់​១.៩​ប៊ីលាន​ដុល្លារ​ដើម្បីជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចាក់​វ៉ាក់សាំង​ថ្មី។

លោក បៃដិន បន្ត​ទៀត​ថា រដ្ឋាភិបាល​កណ្តាល​នឹង​សង​បំណុល​ពេញ​លេញ​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ដែល​ផ្តល់​ពេល​វេលា​ឲ្យ​បុគ្គលិក​ទៅ​ចាក់​វ៉ាក់សាំង។

ខណៈ​ពេល​បុគ្គលិក​រដ្ឋាភិបាល​បដិសេធ​ចាក់​វ៉ាក់សាំង​នឹង​មិន​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ទេ ចលនា​នេះ សេតវិមាន​មាន​បំណង​បង្កើត​ជា​គំរូ​សម្រាប់​បុគ្គលិក​ផ្សេង​ៗទូទាំង​ប្រទេស។

ប៉ុន្តែ​អ្នក​ជំនាញ​សុខភាពសាធារណៈ​ព្រមាន​ថា ការ​ធ្វើ​តេស្ត​ប្រចាំ​សប្តាហ៍​មិន​មាន​ប្រសិទ្ធភាព​ដើម្បី​បញ្ឈប់​ការ​ឆ្លង​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម