Connect with us

ចរាចរណ៍

រថយន្ត​ពីរ​គ្រឿង​ប្រលះ​គ្នា​ទាំងយប់ ឯ​មនុស្ស​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​

បានផុស

នៅ

​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ ស្នូរ​សំឡេង​លាន់ឮ​ដូច​ផ្ទុះ​គ្រាប់បែក​ទាំងយ​ប់​ងងឹត ខណៈ​ដែល​រថយន្ត​២​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ពេញទំហឹង​រួចមក​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០ នាទី​យប់ កាល​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​នៅ​កន្លែង​កើ​តហេតុ​បាន​និយាយថា នៅពេល​កើតហេតុ​នោះគេ​សង្កេត​ឃើញ​រថយន្ត​កាមរី​បើកបរ​ ក្នុងទិសដៅ​ពី​លិច​ទៅ​កើត ដោយឡែក​រថយន្ត​សាំង​យ៉ុង​កូ​រេ គឺ​បើកបរ​ក្នុងទិសដៅ​ច្រាស់​គ្នា ដោយ​រូបភាព​ជាក់​ស្តែង​គឺ​រថយន្ត​កាមរី​បាន​បំពាន​ទៅ​ឆ្វេង ទើប​បណ្តាល​ឲ្យ​មាន​ប​ញ្ហា​បែបនេះ​។​

​ភ្លាមៗ​នោះ​ដែរ​ ក៏​មាន​ការ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ ដោយ​បាន​បញ្ជូន​មនុស្ស​ក្នុង​រថយន្ត​ទាំងអស់​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​ដោយសារតែ​ម្នាក់​មាន​សភាព​ធ្ងន់ធ្ងរ រីឯ​អត្តសញ្ញាណ​ក៏​នៅ​មិនទាន់​ស្គាល់​នៅឡើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម