ចរាចរណ៍
អ្នកដឹកជញ្ជូនតាមអនឡាញម្នាក់ ត្រូវរថយន្ដដឹកខ្សាច់បុក និងកិនម៉ូតូអូសជាង៥០ បណ្ដាលឲ្យស្លាប់
បុរសអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់ ត្រូវរថយន្ដដឹកខ្សាច់បុក និងកិនម៉ូតូអូសជាង៥០បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដដឹកខ្សាច់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3F-7419 បើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុក៏បុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1 V-6274 ជិះដោយបុរសម្នាក់បញ្ច្រាសទិសគ្នាពីជើងទៅត្បូងពេញទំហឹង និងកិនម៉ូតូអូសជាង៥០ម៉ែត្ររងការខូចខាតម៉ូតូទាំងស្រុង ចំណែកជនរងគ្រោះបានបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកសព ត្រូវបានប្រគល់ឲ្យទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ