Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ដាក់ដំណើរការកម្មវិធីស្កេនវិញ្ញាបនបត្រចាក់វ៉ាក់សាំងឡើងវិញ ខណៈផ្ទុះឆ្លងកូវីដរលកថ្មី

បានផុស

នៅ

ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយថា ខ្លួនបានដាក់ឲ្យដំណើរការប្រព័ន្ធកម្មវិធី Green Pass ឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានករណីឆ្លងជំងឺកូវីដ ១៩ រលកថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្រោមគ្រោងការណ៍កម្មវិធី Green Pass ដែលជាកម្មវិធីបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំង មនុស្សដែលមានអាយុលើសពី ១២ ឆ្នាំនឹងត្រូវបង្ហាញវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ដើម្បីចូលទៅក្នុងទីកន្លែង ឬចូលរួមក្នុងព្រឹត្តិការណ៍ដែលមានមនុស្ស ១០០ នាក់ ឬច្រើនជាងនេះ ដែលរួមមានកន្លែងហាត់ប្រាណ ភោជនីយដ្ឋាន កន្លែងប្រជុំ តំបន់ទេសចរណ៍ វិហារឥស្លាម និងព្រះវិហារជាដើម ។

ចំណែកមនុស្សពេញវ័យដែលមិនបានចាក់វ៉ាក់សាំង តម្រូវឲ្យបង្ហាញលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ ១៩ ដើម្បីចូលក្នុងការប្រមូលផ្តុំជួបជុំគ្នាទាំងឡាយនោះ ។ វិធានការនេះ មិនអនុវត្តចំពោះអ្នកដែលបានជាសះស្បើយពីជំងឺនេះនោះទេ ។

ការដាក់ដំណើរការឡើងវិញនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមជំនាញដែលតែងតាំងដោយក្រសួងសុខាភិបាល បានណែនាំឲ្យក្រសួងប្រាប់ដល់មនុស្សចាស់ ឲ្យចាក់វ៉ាក់សាំងដូសទី ៣ ។

គួរបញ្ជាក់ថា ជាង ៦២ ភាគរយនៃពលរដ្ឋអ៊ីស្រាអែលចំនួន ៩.៣ លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ហើយប្រហែល ៥៧ ភាគរយបានចាក់ ២ ដូស ខណៈភាគច្រើននៃពួកគេចាក់វ៉ាក់សាំង Pfizer ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អ៊ីស្រាអែល ឲ្យចាក់វ៉ាក់សាំងការពារកូវីដដូសទី ៣ ដល់មនុស្សពេញវ័យមានប្រព័ន្ធភាពស៊ាំខ្សោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម