ព័ត៌មានអន្ដរជាតិ
ចិនផ្ទុះកូវីដថ្មីអាក្រក់បំផុតចាប់តាំងពីកើតដំបូងនៅអ៊ូហាន
ប្រទេសចិនបានផ្ទុះឆ្លងកូវីដ-១៩ដ៏អាក្រក់នៅទីក្រុងណាន់ជីងដែលបានរាលដាលទៅខេត្ត៥ និងក្រុងប៉េកាំង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋ និងបានហៅថាជា ការឆ្លងដ៏អាក្រក់បំផុតចាប់តាំងពីកើតដំបូងនៅអ៊ូហាន។
មនុស្សស្ទើរតែ២០០នាក់បានឆ្លងកូវីដចាប់តាំងពីវីរុសត្រូវបានរកឃើញលើកដំបូងនៅព្រលានយន្តហោះដ៏មមាញឹករបស់ទីក្រុងណាន់ជីងកាលពីថ្ងៃទី២០ ខែកក្កដា។
តាមការផ្សាយសារព័ត៌មាន Global Times ថា ជើងហោះហើរទាំងអស់នៅព្រលានយន្តហោះ ណាន់ជីងនឹងត្រូវផ្អាករហូតដល់ថ្ងៃទី១១ ខែសីហា។
មន្ត្រីក៏បានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំនៅទីក្រុងមួយនេះចំពេលរងការរិះគន់ខ្លាំងពីបរាជ័យរបស់ពួកគេ។
តាមការផ្សាយរបស់ Xinhua ថា ប្រជាជនទាំងអស់៩.៣លាននាក់នៅទីក្រុងណាន់ជីងរាប់ទាំងអ្នកទើបទៅដល់ត្រូវធ្វើតេស្តទាំងអស់។
មន្ត្រីជឿថា ការផ្ទុះឆ្លងថ្មីៗនេះគឺដោយសារវីរុសបំប្លែងខ្លួន Delta ដែលឆ្លងលឿន និងអាក្រក់ ហើយក៏បណ្តាលមកពីកើតឡើងនៅកន្លែងដែលមានមនុស្សមមាញឹកខ្លាំង។
អ្នកគ្រប់គ្រងព្រលានយន្តហោះត្រូវបានស្តីបន្ទោស ដោយស្ថាប័នគ្រប់គ្រងជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិននិយាយថា បញ្ហាកើតមានឡើងដោយសារតែកង្វះការគ្រប់គ្រង និងលក្ខណៈអាជីព។
ការធ្វើតេស្តបានបង្ហាញថា ឥឡូវនេះវីរុសបានរាលដាលឆ្លងហោចណាស់១២ទីក្រុងរាប់ទាំង Chengdu និងប៉េកាំង។
ទោះបីជាយ៉ាងណា អ្នកជំនាញបាននិយាយថា ពួកគេជឿថា ការផ្ទុះឆ្លងថ្មីនេះគ្រាន់តែដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ និងអាចគ្រប់គ្រងបាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង