ព័ត៌មានជាតិ
១៣៨ អាជីវកម្ម សេវាកម្សាន្ត រួមបុគ្គលិកជិត៥,៦០០នាក់ នៅភ្នំពេញ ត្រូវបានផ្អាក
ភ្នំពេញ៖ អាជីវកម្ម សេវា កម្សាន្ត ទេសចរណ៍ មនុស្សពេញវ័យ ដែលមានការចុះបញ្ជីត្រឹមត្រូវ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន) នៅក្នុងរាជធានីភ្នំពេញចំនួន ១៣៨ ទីតាំង និងមានបុគ្គលិក សរុប ៤,៥៨៨នាក់ ហើយអាជីវកម្ម សេវា កម្សាន្ត ទេសចរណ៍ ទាំងនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបាន និងកំពុងរីករាលដាលយ៉ាងខ្លាំងមិនមានការថមថយ មិនថានៅរាជធានី ឬនៅតាមបណ្តាលខេត្ត។
ជាក់ស្តែងតាមទីសាធារណៈ កន្លែងកម្សាន្ត អាហាររដ្ឋាន ក្លិបកម្សាន្ត និងទីតាំងអាជីវកម្មផ្សេងៗទៀតត្រូវបានបិទទ្វារ និងមិនមានការដាក់តុផឹកសុី ឬជួបជុំគ្នានោះទេ។
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការរដ្ឋបាលមក ប្រជាពលរដ្ឋរាជធានីភ្នំពេញប្រមាណ៩០%មានការយល់ដឹង និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញ បានយ៉ាងល្អ។ ការដាក់ចេញវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចរាជរដ្ឋាភិបាលនេះដេីម្បីកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩នេះ នឹងទទួលបានជោគជ័យ ប្រសិនបើប្រជាពលរដ្ឋបានចូលរួម។
សម្រាប់ស្ថិតិ អាជីវកម្ម សេវា កម្សាន្ត ទេសចរណ៍ មនុស្សពេញវ័យ ដែលបានចុះបញ្ជីត្រឹមត្រូវ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន) នៅក្នុងរាជធានីភ្នំពេញ មានចំនួន ១៣៨ ទីតាំង និងមានបុគ្គលិក សរុប ៤,៥៨៨នាក់ ក្នុងនោះប្រភេទ សេវាកម្ម ខារ៉ាអូខេ មានចំនួន ៩៦ទីតាំង បុគ្គលិកសរុប ៣,១៣៨នាក់។ ប្រភេទ សេវាកម្ម រង្គសាល ឌីស្កូតែក មានចំនួន២៨ទីតាំង មានបុគ្គលិកសរុប ១,១៥៨នាក់។ ប្រភេទ សេវាកម្ម បៀហ្គាឌិន មានចំនួន ១១ទីតាំង មានបុគ្គលិកសរុប ២៩២នាក់។ ចំណែក អាជីវកម្ម សេវាកម្ម ស្ប៉ា និង ម៉ាស្សា មានចំនួន ១២៣ទីតាំង។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃ៣០ ខែកក្កដានេះថា ប្រជាពលរដ្ឋរាជធានីភ្នំពេញកាន់តែមានការយល់ដឹងខ្ពស់អំពីក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញ គឺដេីម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការចូលរួមឱ្យបានគ្រាប់ៗគ្នា ដេីម្បីឈានទៅកាត់ផ្ដាច់ជំងឺកូវីដ-១៩ ឱ្យអស់តែម្តង។
បន្ថែមពីនេះទៀត លោក ម៉េត មាសភក្តី បានបញ្ជាក់ថា បើបងប្អូនស្រឡាញ់បុត្រធីតា ការពារអាយុជីវិតពួកគាត់ សូមនាំពួកគាត់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះទៅ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់