ព័ត៌មានជាតិ
អ្នកជំងឺកូវីដព្យាបាលតាមផ្ទះ មានស្លាកសញ្ញាបិទសំគាល់
អាជ្ញាធរតាមបណ្តាសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែកក្កដានេះបានចុះបំពាក់ស្លាកទីតាំងលំនៅដ្ឋានណាដែលមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅតាមផ្ទះដើម្បីងាយស្រួលដល់គ្រូពេទ្យក៏ដូចជាក្រុមការងារបានដឹងពីគោលដៅច្បាស់លាស់។
យោងតាមប្រភពពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៣០ ខែកក្កដានេះថា អាជ្ញាធរសង្កាត់បានទទួលការណែនាំពីសាលាខណ្ឌច្បារអំពៅ ឱ្យយកស្លាកសញ្ញា សំគាល់ទីតាំងអ្នកជំងឺកូវីដ១៩ ដែលកំពុងសុំសម្រាកព្យាបាលនៅតាមផ្ទះក្នុងបំណងងាយស្រួលឱ្យក្រុមគ្រូពេទ្យក៏ដូចជាសប្បុរសជនបានដឹងនិងជួយទៅដល់អ្នកជំងឺ។
ម្យ៉ាងទៀតការបិទស្លាកសញ្ញាសំគាល់នេះ បានដឹងដល់អ្នកចង់ទៅទំនាក់ទំនងការងារផ្សេងៗជាមួយម្ចាស់ផ្ទះ និងបានដឹងពីព័ត៌មានថាម្ចាស់ទីតាំងកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះនឹងបានដឹងហើយកុំទៅទំនាក់ទំនងការងារដែលស្និតបំផុត។
លោក ជូ ចាន់នី បញ្ជាក់ដែរថា ការអនុញ្ញាតឱ្យអ្នកជំងឺជាលក្ខណៈគ្រួសារព្យាបាលជំងឺកូវីដ១៩នៅតាមលំនៅដ្ឋានបែបនេះគឺបងប្អូនប្រជាពលរដ្ឋលោកគាំទ្រខ្លាំងណាស់ ព្រោះពួកគេចង់រស់នៅ និងរក្សារថែទាំគ្នារហូតដល់ឆាប់ជាសះស្បើយថែមទៀតផង៕ អត្ថបទ៖ នរា
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ