Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង​ មាន ៥ ចំណុច​លើស​គេ សូម្បី​កំពង់សោម​ក៏​មិន​អាច​មក​ប្រជែង​បានដែរ

បានផុស

នៅ

កោះកុងដូចជាដែនកោះដាច់សង្វែងកណ្តាលសមុទ្រ ដែលគ្រប់គ្នាបានត្រឹមស្រមៃតែពិបាកធ្វើដំណើរទៅដល់កាល​ពី ២០​ឆ្នាំ​មុន។ ក្រោយផ្លូវជាតិលេខ ៤៨ ត្រូវបានស្ថាបនារួច ធ្វើឲ្យខេត្តសមុទ្រ​មាន​ព្រំដែន​គោក​ត​ភ្ជាប់​ជាមួយ​ជាប់ថៃនេះ មានការអភិវឌ្ឍ និងក្លាយជាឋានសួគ៌អ្នកទេសចរពនេរចរ​ចូលចិត្ត​​ធម្មជាតិ​។ ខេត្តដ៏សំបូរធនធាននេះ មានធម្មជាតិដ៏ស្តុកស្តម្ភជាមួយសមុទ្រឈើ​យ៉ាង​ខៀវ​ស្រងាត់ នៅម្ខាងមានភ្នំ នៅម្ខាងមានសមុទ្រ រួមទាំងមានកោះជាច្រើនមិនទាន់មានការបំពុល​។

ខេត្តកោះកុង​ មាន ៥ ចំណុច​ពិសេស ដែល​ខេត្តជាច្រើនមិនអាចប្រជែងបាន។

ខេត្តមានឆ្នេរសមុទ្រវែងជាងគេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមខេត្តជាប់​សមុទ្រ​ទាំងបួន (ព្រះសីហនុ កំពត កែប និងកោះកុង) ខេត្ត​កោះកុង​មាន​ឆ្នេរសមុទ្រប្រ​វែង​ជាង ២០៦ គីឡូម៉ែត្រ ​ដែល​ឆ្នេរសមុទ្រ​​ប្រទេស​កម្ពុជា​មាន​ប្រវែង​សរុប​​ ៤៤០ គីឡូម៉ែត្រ វែង​ជា​បណ្តា​ខេត្ត​ជាប់ឆ្នេរ​សមុទ្រ​ផ្សេងទៀត។

មាន​កោះធំជាងគេក្នុងដែន​សមុទ្រកម្ពុជា

កោះកុង ជា​កោះធំក្នុងដែន​សមុទ្រ​ជាង​គេ​បំផុត​ក្នុងប្រទេស​កម្ពុជា ដែលមានភូមិសាស្រ្ត​នៅក្នុង​ខេត្ត​កោះកុង​ដោយ​មានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ។ នៅលើកោះ មានទឹកជ្រោះ ១០ កន្លែង រួមទាំងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតចំនួន ០៦ កន្លែង សម្រាប់​ភ្ញៀវ​ទៅ​កម្សាន្ត។

មានតំបន់អភិរក្សដែនជម្រកសត្វព្រៃធំលំដាប់លេខពីរនៅអាស៊ី

តំបន់អភិរក្សដែនជម្រកសត្វព្រៃពាមក្រសោបក្នុង​ខេត្តកោះកុង គ្រប់ដណ្តប់លើផ្ទៃដីទំហំ​ ៤.៦៧២,៦១ ហិកតា ធំជាងគេទីពីរនៅតំបន់អាស៊ី។ តំបន់ព្រៃកោងកាងធំជាងគេនៅក្នុងប្រទេសកម្ពុជា​ ក្នុង​មួយ​ឆ្នាំទាក់ទាញ​​ភ្ញៀវ​ទេសចរទៅកម្សាន្ត​រាប់ម៉ឺននាក់។

មានវារីអគ្គិសនីច្រើនជាងគេ

វារីអគ្គិសនីចំនួន ៧កន្លែងត្រូវ​បាន​សាងសង់ក្នុងប្រទេស​កម្ពុជា ​ក្នុងនោះមាន ៣ កន្លែងស្ថិតនៅក្នុងខេត្តកោះកុងគឺវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម (៣៣៨មេហ្គាវ៉ាត់) វារីអគ្គិសនីគិរីរម្យ៣ (១៨មេហ្គាវ៉ាត់) និងវារីអគ្គិសនីស្ទឹងតាតៃ (កម្លាំង ២៤៦មេហ្គាវ៉ាត់)។

ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ

ស្ពានកោះកុង ដែល​មាន​ប្រវែង ១៩០០ ម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០០២ ត​ភ្ជាប់ទៅ​ច្រក​ចាំយាម​ព្រំដែន​ខ្មែរថៃ​នេះ គឺ​ជា​ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម