សុខភាព
ទូរសព្ទដៃអាចជាភ្នាក់ងារចម្លងកូវីដ ខណៈវីរុសអាចលាក់ខ្លួនលើស្រ្គីនរហូត៤ថ្ងៃ
ស្មាតហ្វូនជាឧបករណ៍មួយដែលមនុស្សប្រើច្រើនបំផុត ជាងឧបករណ៍អេឡិចត្រូនិកនានា។ ដោយសារតែការប្រើប្រាស់វាជាប្រចាំ ស្មាតហ្វូនក្លាយជាឧបករណ៍ដែលងាយរងគ្រោះជាងគេជាមួយមេរោគគ្រប់ប្រភេទ។

ជាពិសេសក្នុងកំលុងនៃការរីករាលដាលវីរុសកូវីដ- ១៩ ស្មាតហ្វូនក៏ជាក្ដីបារម្ភខ្លាំងថាអាចជាភ្នាក់ងារចម្លងវីរុសយ៉ាងងាយផងដែរ។

យោងតាមរយៈការសិក្សារបស់អង្គការសុខភាពពិភពលោក និងការសិក្សារបស់ NIH អង់គ្លេស បានបញ្ជាក់ថា វីរុសកូវីដ-១៩ អាចជាប់នៅលើផ្ទៃកញ្ចក់បានរហូតដល់ ៩៦ ម៉ោង។ ដោយសារស្មាតហ្វូនស្ទើរតែទាំងអស់ភ្ជាប់មកជាមួយបន្ទះកញ្ចក់ (ស្រ្គីន) នៅផ្ទៃខាងលើ ក្រុមអ្នកសិក្សានិយាយថា មេរោគកូវីដអាចលាក់ខ្លួនលើស្មាតហ្វូនបាន ៩៦ ម៉ោង ឬរហូតដល់ទៅ ៩ថ្ងៃ អាស្រ័យតាមអាកាសធាតុ (សីតុណ្ហភាពត្រជាក់)។

មិនត្រឹមតែស្មាតហ្វូនប៉ុណ្ណោះទេ ចំពោះឧបករណ៍ណាក៏ដោយដែលមានផ្ទៃកញ្ចក់ដូចជា នាឡិកាវៃឆ្លាត ថេប្លេត ឬកុំព្យូទ័រ ក៏មេរោគជាប់នៅរហូតដល់៤ថ្ងៃដែរ ហើយវានឹងតោងជាប់កាន់តែយូរ ប្រសិនបើនៅលើផ្ទៃនោះមានសំណើម។

ហេតុដូច្នេះ វាពិតជាចាំបាច់ណាស់ក្នុងការរក្សាការសម្អាតទូរសព្ទជាទៀងទាត់ ដើម្បីការពារការចម្លងពីមេរោគ។ ដើម្បីសម្អាតស្មាតហ្វូនឱ្យមានសុវត្ថិភាព អ្នកអាចប្រើទឹកលាងសម្អាតសម្រាប់ទូរសព្ទឬគ្រឿងអេឡិចត្រូនិក ឬគ្រាន់តែជូតផ្ទៃរបស់វាដោយក្រណាត់អាល់កុលសើមឱ្យបានញឹកញាប់ ក្រោយប៉ះពាល់វត្ថុផ្សេង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពារខ្លួន! កូវីដអាចរស់នៅក្នុងទូទឹកកករហូត១ខែ និងលោហៈធាតុផ្សេងទៀតរាប់ថ្ងៃឯណោះ
ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២ម៉ោង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត