ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខកម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់កម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល និងចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកឥដ្ឋបុករថយន្តដឹកកម្មករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។

លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា ជាក់ស្ដែងបងប្អូនកម្មករកម្មការិនីជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាលនេះតែម្ដង។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៦និង៤០នាទី នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកHyundai ធុនដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B 0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ក្នុងទិសដៅពីជើង មកត្បូង បានបុកគូទរថយន្តឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ បណ្ដាលឱ្យមានអ្នករងរបួស ចំនួន០៨នាក់ របួសធ្ងន់ចំនួន ៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។ នៅពេលនោះរថយន្តបង្ក បានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

សូមបញ្ជាក់ថា អំណោយដែលសាខា បានផ្តល់ជូនក្នុងម្នាក់ ទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ឃីប ១កញ្ចប់ ម៉ាស ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ២០ម៉ឺនរៀល។ ដោយឡែកគ្រួសារសព ទទួលបានអង្ករ ៥០គីឡូក្រាម ,មី ២កេស ,ត្រីខ ២០កំប៉ុង ,ឃីត ១កញ្ចប់ ,ទឹកសុទ្ធ ២កេស ,ទឹកផ្លែឈើ ២កេស ,ម៉ាស ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ១លានរៀល៕
អត្ថបទ ៖ មុនី


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប