KPT+
កូឡុំប៊ី ជាប្រទេសដែលមានកាហ្វេល្អជាងគេបំផុតលើលោក
កូឡុំប៊ីត្រូវបានគេចាត់ទុកថា ជាឧស្សាហកម្មយក្សក្នុងការផលិតនិងនាំចេញ នូវកាហ្វេប្រកបដោយគុណភាពខ្ពស់លំដាប់លេខមួយ។

យោង Food.com កូឡុំប៊ីបានដើរតួសំខាន់ក្នុងការផ្គត់ផ្គង់កាហ្វេដល់ទៅ ១៥ ភាគរយនៃចំណែកនាំចេញកាហ្វេរបស់ពិភពលោកទំាងមូល ដោយអាចមានលទ្ធភាព ផលិតនូវប្រភេទគ្រាប់កាហ្វេសុទ្ធ ដែលមានគុណភាពខ្ពស់ និងល្បីល្បាញទូទាំងពិភពលោក។
កូឡុំប៊ីជាទូទៅផលិតកាហ្វេដែលមានគុណសម្បត្ដិខុសៗគ្នាដូចជា Supremo Expresso និង S Cafe។

Supremo គឺជាកាហ្វេល្អបំផុតមួយហើយត្រូវបានកែច្នៃដោយប្រើបច្ចេកវិទ្យាចុងក្រោយ។
វាមានកំណើតនៅក្នុងធញ្ញជាតិធំភ្លឺនិងរលូន ដែលមានរសជាតិនិងក្លិនឈ្ងុយឆ្ងាញ់បំផុត។ កាហ្វេកូឡុំប៊ីពិតប្រាកដ Supremo គឺពិបាកដាំំនិងពិបាករកបានណាស់។

កាហ្វេកូឡុំប៊ីថ្នាក់ទី២គឺ slightly inferior ទោះត្រូវបានចាត់ថ្នាក់បន្ទាប់ពីក្រោយបីប្រភេទខាងលើ ក៏ដោយវានៅតែមានគុណភាពខ្ពស់ប្រៀបនឹងកាហ្វេមកពីប្រទេសផ្សេងៗ ។ ទំហំគ្រាប់កាហ្វេ inferiorគ្រាន់តែតូចជាង Supremo បន្តិចបន្តួចប៉ុណ្ណោះ។
ជាទូទៅ កាហ្វេត្រូវបានចាត់ថ្នាក់ទៅតាមទំហំគ្រាប់របស់វា។ រសជាតិនៃកាហ្វេទំាងប៉ុន្មានខាងលើ សុទ្ធតែផ្តល់មកនូវភាពរឹងមាំដល់រាងកាយមនុស្សនិងផ្តល់ថាមពលពេញមួយថ្ងៃ។
ចំណែកប្រភេទមួយទៀតរបស់កូឡំប៊ីដែរគឺ Excelso ។ វាជាល្បាយរវាង Supremo និង Expresso ដែលផ្ទុកនូវលក្ខណៈអាសុីតមួយប្រភេទស្រដៀងស្រា បន្ថែមពីលើភាពឈ្ងុយនៃគ្រាប់ពណ៌ខ្មៅរបស់វា៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ វប្បធម៌ផឹកកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍ នៅជុំវិញពិភពលោកដែលយើងមិនធ្លាប់ដឹង!
ចុចអាន៖ ជឿទេថា កាហ្វេបង្កើនថាមពលខួរក្បាលមនុស្សយើងបានពិតមែន?

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក