ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ បន្ថែមទៀត
អាជ្ញាធរខេត្តកំពង់ចាម បាននិងកំពុងត្រៀមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩បន្ថែមទៀត ខណៈមានការឹតបន្តឹងវិធានសុខាភិបាលនិងស្រាវជ្រាវរកឃើញអ្នកមានវិជ្ជមានជាបន្តបន្ទាប់។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងដែលត្រូវត្រៀមរៀបចំធ្វើជាកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ និងត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក បន្ថែមទៀត។


ក្នុងនោះដែរ អាជ្ញាធរខេត្តក្រោមការដឹកនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចត្រៀមយកទីតាំង ឃ្លាំងនៃមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ឬជាកន្លែងព្យាបាលបាលអ្នកជំងឺកូវដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម ទីតាំងឃ្លាំងរោងចក្រមួយកន្លែង ស្ថិតក្នុងស្រុកកងមាស, ទីតាំងឃ្លាំងរោងចក្រមួយកន្លែង ក្នុងស្រុកកំពង់សៀមមួយកន្លែងទៀត បន្ថែមលើទីតាំងគរុកោសល្យភូមិភាគ ប្រសិនបើមានប្រជាពលរដ្ឋរកឃើញមានវីរុសកូវីដ-១៩បន្តបន្ទាប់ទៀត។



ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តកំពង់ចាម ស្នើនិងអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចេះអនាម័យ បើទោះបីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចក៏ដោយ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេសការអនុវត្តកាតព្វកិច្ចពាក់ម៉ាស ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃវីរុសកូវីដ១៩ បម្លែងថ្មី ប្រភេទដែលតា (Deilta) កុំឲ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍យើង៕
អត្ថបទ៖ ហុង ម៉េងហៀ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?