ជីវិតកម្សាន្ដ
ជាតិ សុច្ចកា បានកាដូចំណងដៃកូនស្រីម្នាក់អំឡុងជាប់គាំងនៅអូស្រា្តលីដោយសារកូវីដ
ភ្នំពេញ ៖ តារាស្រី ជាតិ សុច្ចកា ដែលជាអតីតបេក្ខភាព“X F actor Cambodia”រដូវកាលទី១គិតរហូតមកដល់ពេលនេះគឺមានរយៈពេលជាង១ឆ្នាំហើយដែលកំពុងស្នាក់នៅសោយសុខលើទឹកដីប្រទេសអូស្ត្រាលីព្រោះដំណើរវិលត្រឡប់មកប្រទេស កំណើតត្រូវបានជាប់គាំងដោយសារកូវីដ-១៩។

យ៉ាងណាមិញ ស្របពេលការខកខានដំណើរដែលមិនទាន់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញរប ស់ ជាតិ សុច្ចកា កាលនោះក៏មានដំណឹងថានាងបា នជួបស្នេហ៍ជាមួយបុរសពោះម៉ាយកូន១ដែលជាអាណិកជនខ្មែររស់នៅអូស្ត្រាលី។ម្យ៉ាងទៀត សុច្ចកា ក៏បានសម្រេចរៀបការជាមួយបុរសពោះម៉ាយកូន១ ឈ្មោះ ឧត្តម បន្ទាប់ពីអ្នកទាំងពីរបានស្វែង យល់ចិត្តគ្នាជាង១ឆ្នាំមកហើយ។

បន្ទាប់ពីរស់នៅសាងសុភមង្គលដោយមានសេចក្តីសុខនោះ ពេលនេះ ជាតិ សុច្ចកា ក៏ទទួលបានកាដូចំណងដៃអាពាហ៍ពិពាហ៍កូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។ ជាមួយនេះ ក៏មានប្រភពបង្ហើបថាក្រោយ ពេលដែលកូវីដ-១៩ស្ងប់ស្ងាត់នាងនឹងដឹកដៃស្វាមីមករៀបការម្តងទៀតនៅស្រុកខ្មែរទៀតផង។

គួររម្លឹកថា កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២០ជាតិសុច្ច កាបានដឹកដៃតារាប្រុសលោក អែន ឌី ទៅច្រៀងសម្ដែងនៅអូស្រា្ដលី ដែលតាមគម្រោងនាងត្រូវច្រៀងសម្ដែងតែ១ខែគត់នឹងវិលមកកម្ពុជាវិញប៉ុន្ដែដោ យសារតែកូវីដ-១៩នឹងបានប៉ះស្នេហ៍បុរសពោះម៉ា យកូន១ផងនោះទើបសុច្ចកាមិនអាចឡើងយន្ដហោះមកស្រុកកំណើតវិញ ដូចលោកអែន ឌី បានឡើយ៕
ដោយ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត