សុខភាព
កត្តា៤យ៉ាង ធ្វើឲ្យស្ត្រីមានហានិភ័យខ្ពស់កើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ
ស្ត្រីមួយចំនួនងាយនឹងប្រឈមការកើតជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតជាងអ្នកដទៃទៀត ប្រសិនបើពួកគេស្ថិតនៅក្នុងលក្ខខ័ណ្ឌសុខភាពទាំងប៉ុន្មាននេះ។
ជំងឺកូវីដ-១៩ កើតឡើងចំពោះស្ត្រី
ស្រីៗយើងមិនងាយនឹងឆ្លងមេរោគឡើយ បើប្រៀបធៀបនឹងបុរស នេះដោយសារតែប្រព័ន្ធភាពស៊ាំខុសគ្នា អ័រម៉ូនSteroid និងវត្តមាននៃក្រូម៉ូសូម X ពីរ។ លើសពីនេះ ជាទូទៅស្រីៗផលិតកម្រិតអង់ទីករខ្ពស់ ដែលបន្សល់នៅក្នុងចរន្តឈាមបានយូរ ក៏ដូចជាកម្រិតសកម្មនៃកោសិកាភាពស៊ាំខ្ពស់ជាងបុរស។
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា បុរសមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ព្រមទាំងអាចបាត់បង់ជីវិតជាងស្ត្រី។ កម្រិតអ័រម៉ូនTestosterone របស់បុរសជាកត្តាមួយដែលធ្វើឲ្យបុរសងាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ យ៉ាងណាមិញ ស្រីៗក៏ងាយប្រឈមនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ព្រមទាំងអាចគ្រោះថ្នាក់ដល់អាយុជីវិតដូចគ្នា ប្រសិនបើស្ថិតនៅក្នុងលក្ខខណ្ឌសុខភាពទាំងនេះ។
១. ធាត់ជ្រុល
ជាក់ស្ដែង ការធាត់ជ្រុលអាចកំណត់ថា ជាកត្តាហានិភ័យនៃការកើតជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់ជីវិត។ ទន្ទឹមនឹងនេះដែរ ភាពធាត់ចំពោះបុរសមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាងស្ត្រីទៅទៀត។
២. ជំងឺរ៉ាំរ៉ៃ
ស្ត្រីដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង សួត ទឹកនោមផ្អែម មហារីក និងជំងឺដទៃទៀតមានហានិភ័យកាន់តែខ្ពស់ក្នុងការឆ្លងកូវីដ-១៩ធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់អាយុជីវិត ជាងស្ត្រីដែលមានសុខភាពល្អ។
៣. មានផ្ទៃពោះ
យោងតាមទិន្នន័យបានបង្ហាញថាស្ត្រីពពោះងាយកើតជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរ និងអត្រាមរណភាព បើប្រៀបធៀបទៅនឹងអ្នកដែលមិនមានផ្ទៃពោះ។ ហានិភ័យនៃការកើតជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរចំពោះស្ត្រីពពោះដែលមានអាយុច្រើន លើសទម្ងន់ ឬមានបញ្ហាសុខភាពពីមុនមកដូចជាជំងឺលើសឈាម និងទឹកនោមផ្អែម។ ម្យ៉ាងវិញទៀត ស្ត្រីដែលឆ្លងជំងឺកូវីដ-១៩នៅអំឡុងពេលពពោះ ក៏មានហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែផងដែរ។
៤. កត្តាអាយុ
ជាមួយគ្នានេះដែរ បើប្រៀបធៀបនឹងស្ត្រីវ័យក្មេង ស្ត្រីដែលមានវ័យចំណាស់ងាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩។ កត្តានេះកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ ដែលធ្វើឲ្យរាងកាយពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពិនិត្យឲ្យមែនទែន! អ្នកឆ្លងកូវីដ ចេញរោគសញ្ញាដំបូងខុសៗគ្នា តាមអាយុ
ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩៖ ស្រ្តីមានប្រព័ន្ធភាពស៊ាំឆ្លើយតបជាមួយថ្នាំបង្ការខ្លាំងជាងបុរស
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់