ព័ត៌មានអន្ដរជាតិ
កាន់តែធ្ងន់ធ្ងរ! ថៃ ព្យាករ មានអ្នកឆ្លងកូវីដជាង ៤ម៉ឺនករណីនិងស្លាប់ ៥០០នាក់ ក្នុងមួយថ្ងៃ
ប្រទេសថៃ អាចនឹងមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង ៤ ម៉ឺនករណីនិងស្លាប់ចំនួន ៥០០ នាក់ក្នុងមួយថ្ងៃ នៅពាក់កណ្តាលខែកញ្ញា ប្រសិនបើវិធានការបិទខ្ទប់នាពេលបច្ចុប្បន្ន មិនត្រូវបានអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងគ្មានការសហការពេញលេញពីមនុស្សគ្រប់រូបទេនោះ។ នេះបើយោងតាមការព្យាកររបស់ក្រសួងសុខាភិបាល។
ទីប្រឹក្សានិងជាអ្នកនាំពាក្យក្រសួង លោកវេជ្ជបណ្ឌិត Rungruang Kitpati បាននិយាយថា មានតែការអនុវត្តវិធានការគ្រប់គ្រងឲ្យបានតឹងរ៉ឹង និងកិច្ចសហប្រតិបត្តិការរួមរបស់អ្នករាល់គ្នាប៉ុណ្ណោះ ដែលនឹងធ្វើឲ្យអត្រាឆ្លងនិងស្លាប់ថយចុះ។
ជីវិតកាន់តែច្រើនអាចសង្រ្គោះបាន ហើយមនុស្សកាន់តែតិចនឹងឆ្លង ប្រសិនបើមានវិធានការតឹងរ៉ឹងនិងអនុវត្តឲ្យបានហ្មត់ចត់ អមដោយការពន្លឿនការត្រួតពិនិត្យនិងចាក់វ៉ាក់សាំង។
ខណៈការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍នៅក្នុងប្រទេសមួយចំនួននោះ លោកបាននិយាយថា ការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង ត្រូវតែរឹតបន្តឹង។
លោកបានបង្ហាញថា នៅទីក្រុងបាងកក ប្រជាជន ៦១,៦៧ភាគរយ និងមនុស្សចាស់ ៧០ភាគរយ បានទទួលការចាក់វ៉ាក់សាំងហើយ នៅខែសីហា វ៉ាក់សាំងចំនួន១០លានដូសទៀត នឹងមកដល់ ហើយប្រជាជននៅតាមបណ្តាខេត្តផ្សេងទៀតនឹងទទួលបានវ៉ាក់សាំងបន្ថែម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ស្លាប់ច្រើនពេក ថៃ ចាប់ផ្តើមរក្សាទុកសពនៅក្នុង កុងតឺន័រក្លាស្សេ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់