Connect with us

ព័ត៌មានជាតិ

កុមារ និងយុវជនកោះកុង​ មកទទួលវ៉ាក់សាំងតាមការកំណត់របស់​រាជរដ្ឋាភិបាល

បានផុស

នៅ

កុមារ និងយុវជននៅទូទាំងខេត្តកោះកុង បានសម្រុកនាំគ្នាចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ពីរាជរដ្ឋាភិបាលកម្ពុជានៅតាមមណ្ឌលនីមួយៗកំណត់របស់រដ្ឋបាលខេត្ត។

យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដដូសទី១សម្រាប់កុមារ និងយុវជន នៅមណ្ឌលសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺធ្វើឡើងក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងលោក ទូ សាវុធ អភិ បាលរងខេត្ត លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងក្រុមការងារបច្ចេកទេសជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានក្រុមកុមារា កុមារី និងយុវជនជាច្រើននាក់ អាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ រស់នៅតាមឃុំសង្កាត់ ក្រុងចំនួនទាំង៧ ត្រូវបានអាណាព្យាបាលរបស់ពួកគេនាំមកទទួលយកថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ដូចការគ្រោងទុក។

ក្រុមកុមារ និងយុវជនទាំងនោះ បង្ហាញអារម្មណ៍ប្រកដោយភាពជឿជាក់នៅថ្ងៃទី១ ខែសីហានេះថា ពួកគេមិនចាក់វ៉ាក់សាំងនេះគ្មានការបង្ខិតបង្ខាំឡើយ ពោលគឺមកដោយស្មគ្រចិត្ត ដើម្បីសុវត្ថិភាពទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ បន្ទាប់ពីបានចាក់វ៉ាក់សាំងរួចរាល់ ក៏ពួកគេនឹងតមចំណីអាហារ និងមិនធ្វើការធ្ងន់ដែលផ្ទុយពីការណែនាំរបស់ក្រុមគ្រូពេទ្យ។

ក្រោយការចាក់វ៉ាក់សាំងនេះហើយ ពួកគេរំពឹងថា នឹងអាចការពារការឆ្លងជំងឺកូវីដ១៩បានកម្រិតខ្ពស់ បើធៀបនឹងពេលមិនទាន់បានចាក់។ ទន្ទឹមនោះ កុមារ និងយុវជន បេ្តជ្ញាចិត្តបន្តអនុវត្តវិធានការសុខា ភិបាលឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ទោះចាក់វ៉ាក់សាំងហើយក្តី។

ការចាក់វ៉ាក់សាំងនេះ ត្រូវបានក្រុមម្តាយឪពុករបស់កុមារ សម្តែងនូវការគាំទ្រជាខ្លាំង និងអរគុណយ៉ាងជ្រោលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោដែលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពកូនៗរបស់ពួកគាត់។ ហើយការចាក់វ៉ាក់សាំងរឹតតែមិនប្រកាន់និន្នាការនយោបាយ និងជាតិសាសនអ្វីឡើយ។

អាណាព្យាបាល សង្ឃឹមថា កូនៗខ្លួននឹងរួចផុតពីការឆ្លងជំងឺកូវីដ១៩នេះ ហើយអាចវិលចូលសាលារៀនបានដូចធម្មតាវិញ គ្រាបច្ចុប្បន្នរៀនសូត្រតាមតែប្រព័ន្ធទូរស័ព្ទនៅផ្ទះ។

រដ្ឋបាលខេត្តកោះកុង កន្លងទៅបង្ហាញតួលេខថា កុមារ និងយុវជនជិត២ម៉ឺននាក់ នឹងត្រូវចាក់វ៉ាក់សាំងអំឡុងរយៈពេល៧ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។

ដោយក្រុងខេមរភូមិន្ទមានចំនួន៤.៦២២នាក់ ស្រុកស្រែអំបិលមានចំនួន៦.៤៩៩នាក់ ស្រុកមណ្ឌលសីមា១.៨៧៥នាក់ ស្រុកកោះកុងចំនួន១.១១២ ស្រុកថ្មបាំង៧៩៩នាក់ ស្រុកបូទុមសាគរបូកជាមួយឃុំជីផាតចំនួន៣.២៩០ និងស្រុកគិរីសាគរចំនួន១.០៤៣នាក់។

ដោយឡែកដំណើរការនៃការចាក់វ៉ាក់សាំង គឺអាជ្ញាធរភូមិឃុំរៀបចំកាលវិភាគពេលកំណត់មកចាក់ជាបន្តបន្ទាប់ ដើម្បីងាយស្រួលគ្រប់គ្រងតួលេខបានច្បាស់លាស់៕ អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច២៣ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

ព័ត៌មានជាតិ៣៤ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម