សុខភាព
សូម្បីបុរសនិងស្រ្តីឆ្លងកូវីដ ក៏ចេញរោគសញ្ញាខុសគ្នាដែរ
ការស្រាវជ្រាវបានអះអាងថា បុរសនិងស្ត្រី បញ្ចេញរោគសញ្ញាជំងឺកូវីដ-១៩ ខុសគ្នា។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ King’s College ទីក្រុងឡុងដ៍ បានពិនិត្យមើលទិន្នន័យ ពីមនុស្សពេញវ័យដែលឆ្លងកូវីដ ចំនួន ៣៨,០០០នាក់។
ពួកគេបានរកឃើញថា បុរសមានអាការពិបាកដកដង្ហើម អស់កម្លាំង ស្រៀវស្រាញនិងក្តៅខ្លួន។
ទន្ទឹមនឹងនេះ ការបាត់បង់ក្លិន ឈឺទ្រូងនិងក្អកជាប់ បានកើតឡើងជាទូទៅក្នុងចំណោមស្ត្រី។
តាមធម្មតា រោគសញ្ញាសំខាន់ចំនួនបីនៃជំងឺកូវីដ-១៩ ត្រូវបានគេកត់សម្គាល់ថា មានដូចជា គ្រុនក្តៅ ក្អកជាប់រហូតនិងបាត់បង់ក្លិន។
ប៉ុន្តែអ្នកសិក្សាបានរកឃើញថា គ្រុនក្តៅមិនមែនជាអាការដំបូងនៃជំងឺនេះ នៅគ្រប់ក្រុមអាយុនោះទេ បើទោះបីជាវាជារោគសញ្ញាដែលមនុស្សគ្រប់គ្នាតែងតែលើកឡើងក៏ដោយ។
លោកស្រី Claire Steves អ្នកនិពន្ធឈានមុខមកពីសាកលវិទ្យាល័យ King’s College បាននិយាយថា “វាជារឿងសំខាន់ ដែលមនុស្សត្រូវដឹងអំពីរោគសញ្ញាដំបូងបំផុត ហើយអាចមើលឃើញពីភាពខុសគ្នាចំពោះសមាជិកគ្រួសារនីមួយៗ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពិនិត្យឲ្យមែនទែន! អ្នកឆ្លងកូវីដ ចេញរោគសញ្ញាដំបូងខុសៗគ្នា តាមអាយុ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល