Connect with us

សុខភាព

គន្លឹះ៥ យ៉ាង កាត់បន្ថយជំងឺលើសជាតិខ្លាញ់ក្នុងឈាម មិនពិបាកទៅជួបដុកទ័រញឹក

បានផុស

នៅ

ជំងឺលើសជាតិខ្លាញ់ក្នុងឈាម សំដៅលើកម្រិតកូឡេស្តេរ៉ុលខ្ពស់ជាងធម្មតា ដែលជាស្ថានភាពទូទៅរបស់ប្រជាជនអាស៊ីមួយចំនួន។ ប្រសិនបើ​រ៉ាំរ៉ៃ​ វាអាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​សរសៃឈាម​បេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាធម្មតា ​បណ្ដាល​មក​ពីបញ្ហា​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ​ការ​ទទួលទាន​អាហារ​ខុស​ពី​អាហារ​រូបត្ថម្ភ។ ការទទួលទានគ្រឿងស្រវឹង ​ឬគ្រឿងស្រវឹង​ក្នុង​បរិមាណ​ដ៏​ច្រើន​ និង​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​ទឹកនោមផ្អែម​ ធាត់ ​កង្វះ​អ័រម៉ូន​ ពី​ក្រពេញ​ទីរ៉ូអ៊ីត។

ដូច្នេះវាជាការសំខាន់ណាស់ ក្នុងការជ្រើសរើស​អាហារ​ដែល​នឹង​ជួយ​គ្រប់គ្រង​ឬ​កាត់​បន្ថយ​ការ​រំខាន​បែប​នេះ។ គន្លឹះ​ងាយ​ៗ ៥ យ៉ាង ​ដើម្បី​កាត់បន្ថយ លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ៖

បដិសេធ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ ឬកូលេស្តេរ៉ុល​ខ្ពស់​ដូចជា​អយស្ទ័រ មឹកបង្គា សាច់​សត្វខ្លាញ់ ស្បែក​សាច់ទា​និង​សាច់មាន់ ។

ចម្អិន​ដោយ​ចំហុយ​ជំនួស​ឲ្យ​ការចៀនឬប្រើប្រេងច្រើន។

ប្រសិនបើត្រូវតែប្រើប្រេង ​ត្រូវប្រើប្រេងបន្លែ និងប្រេងដែលមានខ្លាញ់ឆ្អែត​ខ្ពស់ដូចជា ​ប្រេងសណ្តែក​ ប្រេងផ្កាឈូករ័ត្ន​ ប្រេងអូលីវ ប្រេង​គ្រាប់ពោត​គួរតែត្រូវបាន​ប្រើ។

ការជក់បារីនិងផឹកភេសជ្ជៈមានជាតិអាល់កុល មិនត្រូវបាន​អនុញ្ញាតឡើយ។

ត្រូវ​ញ៉ាំស៊ុត ត្រី សាច់ គ្រាប់ធញ្ញជាតិជារៀងរាល់ថ្ងៃ។

លើសពីនេះទៀត អាហារសំបូរខ្លាញ់​ក្រៅពីមានផ្ទុកជាតិស្ករ វាផ្ទុកនូវជាតិខ្លាញ់​និង​សូដ្យូម​ ​បើ​ទទួលទាន​លើស​ អាចបណ្តាល​ឲ្យ​មានជំងឺលើសឈាម។

ដូច្នេះការអានស្លាកអាហារូបត្ថម្ភ GDA ជួយ​ពិនិត្យមើលថាមពល​ជាតិ​ស្ករ​ជាតិ​ខ្លាញ់​និង​សូដ្យូម​ដែល​នឹង​ទទួល​បាន​ពី​ការ​ប្រើប្រាស់ ​ព្រមទាំងមានភាគរយនៃចំនួន​អតិបរិមា ដែលទទួលទានក្នុង​មួយថ្ងៃ​និង​ចំនួន​ដង​ដែល​អាច​ទទួលទាន​បាន​ ដែល​អនុញ្ញាត​ឲ្យ​យើង​មាន​សុវត្ថិភាពក្នុង​ការ​ញ៉ាំ។

ចំនួន​អតិបរិមា​នៃ​ការទទួលទានក្នុងមួយថ្ងៃដែលត្រូវបានណែនាំគឺ៖ ថាមពល ២០០០ kcal ក្នុងមួយថ្ងៃ ស្ករ ៦៥ ក្រាមក្នុងមួយថ្ងៃ ខ្លាញ់ ៦៥ ក្រាមក្នុងមួយថ្ងៃ សូដ្យូម ២០០០ មីលីក្រាមក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ថ្លើមសាច់សត្វមានប្រយោជន៍ដល់សុខភាពច្រើនអនេក អ្នកមិនដែលហូបអាចនឹងភ្ញាក់ផ្អើលមិនខាន

ចុចអាន៖តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ២៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម