Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ​Miss Wisdom​២០២១​តំណាងកម្ពុជាត្រៀមចេញទៅប្រកួតនៅវៀតណាម

បានផុស

នៅ

បន្ទាប់ពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញកម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ (Miss Wisdom 2021) បានរកឃើញម្ចាស់មកុដជាផ្លូវការហើយ ដោយកញ្ញាឯកមកពីខេត្តបាត់ដំបងជាអ្នកគ្រងមកុដដ៏អស្ចារ្យនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងក៏នឹងក្លាយជាតំណាងរបស់កម្ពុជា ទៅប្រកួតនៅក្នុងប្រទេសវៀតណាមនាពេលខាងមុខផងដែរ។ 
កញ្ញាឯកដែលទទួលបានចំណាត់ថ្នាក់លេខ១ឬ ជាម្ចាស់មកុដនេះគឺកញ្ញា ហុក សារិតុលា អាយុ១៩ ឆ្នាំ កម្ពស់១.៧០ និងទម្ងន់៤៩គីឡូក្រាម។

នាងបានឈ្នះមកុដដោយសារតែពូកែឆ្លើយសំណួរជាភាសាអង់គ្លេស និងដោយសារតែនាងក្លាហាននិងភាពស្រស់ស្អាត។ ជ័យជម្នះរបស់នាង ក៏កើតចេញពីការប្រឹងប្រែងដ៏ស្វិតស្វាញតាំងពីដំណាក់កាលដំបូងរហូតដល់វគ្គចុងបញ្ចប់ផងដែរ។

នេះជាកម្មវិធីដែលទទួលសិទ្ធិរៀបចំដោយក្រុមហ៊ុនមហាហង្ស ក្រោមការរៀបចំរបស់លោក អ៊ិន សុភិន ដែលជាអ្នករៀបចំការប្រកួត Miss Grand Cambodia កាលពីឆ្នាំ២០២០ កន្លងទៅ។ 

លោកក៏នឹងគ្រោងយកបេក្ខនារីជាអ្នកឈ្នះនេះចេញទៅប្រកួតនៅវៀតណាមផងដែរ ប្រសិនបើនាងគោរពតាមលក្ខណ្ឌដែលគ្មានការដោះដូរ៕

ដោយៈចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម