ព័ត៌មានជាតិ
ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងកូវីដ ៤១ករណីបន្ថែមទៀត
រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសសេចក្ដីជូនដំណឹងថា រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤១ករណី បន្ថែមទៀតនិងជាសះស្បើយ៣២នាក់។
ដោយគិតត្រឹមម៉ោង១៧និង៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤,៨៤៦ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៤,៤៥៤ករណី និងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៣៩២ករណី និងបានព្យាបាលជាសះស្បើយចំនួន៩២៨នាក់ កំពុងសម្រាកព្យាបាលចំនួន៣,៩១០នាក់ និងស្លាប់ចំនួន ០៨នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-02_09-34-35.jpg)
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែលនិងត្រូវរក្សាគម្លាតសុវត្ថិភាព ៣កុំ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករនិងកុំប៉ះពាល់គ្នាស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-02_09-34-36.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-02_09-34-38.jpg)
អទ្ថបទ៖ ចាន់ ធី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍