សុខភាព
Delta ឆ្លងក្នុងសហគមន៍ហើយ! សង្កេតមើលដោយខ្លួនឯង រោគសញ្ញា កូវីដ ទាំង ៣ ប្រភេទ កំពុងវាយលុក កម្ពុជា
វីរុសបំប្លែងខ្លួន ដែលតា (Delta) កំពុងរាតត្បាតចូលក្នុងសហគមន៍របស់ប្រទេសកម្ពុជាហើយ ខណៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ កាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់។

ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្តិ អាចនាំជំងឺចូលផ្ទះឆ្លងរាលដាលដល់សមាជិក គ្រួសារឪពុកម្តាយ ជីដូនជីតា ឬអ្នកមានជំងឺប្រចាំកាយដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩ នេះ។
គិតមកត្រឹមពេលនេះ ពិភពលោកកំពុងជួបប្រទះវីរុសបំប្លែងខ្លួនជាច្រើនប្រភេទ ដែលមានសមត្ថភាពឆ្លងខ្លាំង។

ខាងក្រោមនេះ គឺជារោគសញ្ញាវីរុសកូវីដ-១៩ ចំនួន៣ប្រភេទដែលកំពុងវាយលុកកម្ពុជា រួមទាំងវីរុស Delta មានប្រភពចេញពីប្រទេសឥណ្ឌា ដែលគេដឹងថាឆ្លងសាហាវផងដែរ៖
វីរុសបំប្លែងខ្លួនឥណ្ឌា Delta
– ឈឺក
– ហៀរសំបោរ
– ឈឺក្បាល
– អាការស្រដៀងផ្តាសាយធម្មតា
– មិនសូវជួបអាការបាត់បង់រសជាតិអាហារ

វីរុសបំប្លែងខ្លួនអង់គ្លេស Alpha
– ក្អក
– ឈឺក
– ហៀរសំបោរ
– ឈឺក្បាល
– គ្រុនរងា
– ឈឺចាប់តាមរាងកាយមួយចំនួន
– គ្រុនក្តៅ
– ក្អួត ឬ រាក
– មិនឃ្លានអាហារ

កូវីដទម្រង់ដើម
– ក្អកមិនឈប់
– ច្រមុះលែងដឹងក្លិន
– លែងដឹងរសជាតិ
– ពិបាកដកដង្ហើម
– ហត់
– មានកម្តៅពី ៣៧.៥ អង្សាសេឡើង៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ សូម្បីបុរសនិងស្រ្តីឆ្លងកូវីដ ក៏ចេញរោគសញ្ញាខុសគ្នាដែរ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?