ព័ត៌មានជាតិ
អាជ្ញាធរក្រុងសិរីសោភ័ណ ចុះបិទផ្សារចំការគរ ជាបណ្តោះអាសន្ន ក្រោយមានអ្នកវិជ្ជមានកូវីដ
គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណលោក ហ៊ឹល រ៉ាយ៉ា ប្រធានគណបញ្ជាការឯកភាពក្រុងសិរីសោភ័ណរួមនិងកងកម្លាំងចម្រុះចុះទៅបិទខ្ទប់ផ្សារចំការគរ(ផ្សារថ្មី) ជាបណ្ដោះអាសន្នក្រោមការ ដឹកនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយពីមានករណីវិជ្ជមានកូវីដ១៩ លើអាជីវករ និងប្រមូលអ្នកពាក់ព័ន្ធ នៅក្នុងផ្សារយកធ្វើតេស្តរហ័ស នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។
ជាលទ្ធផលបឋមគិតត្រឹមម៉ោង១១ និង០០នាទីក្រុមការងារពេទ្យបាន រកឃើញ២ករណី ហើយក្រុមគ្រូពេទ្យកំពុងបន្តយកសំណាក។ ការបិទផ្សារនិងយកសំណាកលើអាជីវកររកឃើញវិជ្ជមានចំនួនពីរនាក់ បន្ទាប់ពីក្រុងសិរីសោភ័ណ កាលពីថ្ងៃអាទិត្យទី១ ខែសីហា ឆ្នាំ២០២១ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរោងចក្រ (ទឹកកក សេះហោះ) បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ ក្នុងចំណោមមនុស្ស៩០នាក់ ហើយចំណែក ៨០នាក់ ដែលអវិជ្ជមាន កំពុងតែបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងរោងចក្រ ទឹកកក សេះហោះ ដែលមានទីតាំង ផ្លូវជាតិលេខ៦(ទល់មុខហាងប៊ូសោភ័ណ្ឌ)ក្រុងសិរីសោភ័ខេត្តបន្ទាយមានជ័យ ដើម្បីនឹងយកសំណាកជាលើកទី២បន្តទៀត៕



អត្ថបទ៖ អពៅ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?