Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិថៃ៧នាក់ បម្រុងឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា​

បានផុស

នៅ

ជនជាតិ​ថៃ​ចំនួន៧នាក់ ដែល​ក្នុងនោះ​មាន​មេខ្យល់​ចំនួន២នាក់ផង​នោះ ត្រូវបាន​តម្រួតការពារ​ព្រំដែន​ថៃ​លេខ​១២ ធ្វើការ​ឃាត់ខ្លួន​នៅក្បែរ​បន្ទាត់​ព្រំដែន ខណ​:​ដែល​ពួកគេ​បម្រុង​លួច​ឆ្លងដែន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ដើម្បី​រក​ការងារ​ធ្វើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ត្រង់ចំណុច​ភូមិ​ណង​យ៉ា​កែវ ឃុំ​គោក​ខ្យូ​ង ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ ពិសេស​គឺ​មេរោគ​បំប្លែង​ខ្លួន ដែល​តា ។​

ជនជាតិ​ថៃ​ទាំង៧នាក់ គឺមាន​ប្រុស៤នាក់ និង​ស្រី៣នាក់ ដោយ​ពួកគេ​មកពី​ខេត្ត​ស្រះកែវ​៣​នាក់ ខេត្ត​ណង​ខាយ១នាក់ និង​ទីក្រុង​បាងកក១នាក់ ដោយឡែក​ប្រុសៗ ២នាក់​ទៀត​គឺជា​មេខ្យល់​នាំ​ផ្លូវ ដោយ​គេ​បាន​សារភាពថា ដោយ​គ្រាន់តែ​នាំ​ឆ្លងកាត់​ចំណុច​ណង​សា​មិ​ត ចេញ​តាម​ច្រករបៀង ចូលទៅ​កាន់​ទឹកដី​ខ្មែរ​គឺ​គេ​ទទួលបាន ៧០០បាតក្នុង​ម្នាក់​។​

ដោយឡែក​ជនជាតិ​ថៃ​ទាំង​៥​នាក់ បាន​អះអាងថា ការ​លប​ឆ្លងដែន​នេះ​ គឺអាច​ធ្វើអោយ​ពួកគេ​សល់​កម្រៃ​ច្រើន ដោយ​ចូលទៅ​ធ្វើការ​នៅក្នុង​កាស៊ីណូ​អន​ឡាញ នា​ក្រុង​ប៉ោយប៉ែត បើ​ទៅដល់​ទីនោះ​ក្រុមហ៊ុន​នឹង​ជួយ​គ្រប់យ៉ាង​ទាំង​ការហូបចុក និង​ការ​ស្នាក់នៅ​៕​

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៣៥ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៤១ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

នយោបាយ៤២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

ជំទាវឧកញ៉ា សុខ រស្មី ជួយទិញស្រូវពីប្រជាកសិករបាន ៤ខេត្ត សរុបជាង ១២៧តោន

Sokha Hotels

ព័ត៌មានពេញនិយម