Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី ឲ្យអ្នកប្រតិកម្មអាឡ័កស៊ីចំពោះវ៉ាក់សាំងប្រភេទ mRNA ងាកមកចាក់ Sinovac វិញ សម្រាប់ដូសទី២

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលសិង្ហបុរី លោក Janil Puthucheary បាននិយាយនៅថ្ងៃចន្ទទី២ខែសីហានេះថា ប្រជាជនដែលមានប្រតិកម្មអាឡ័កស៊ី បន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទ mRNA ដូសទី១ នឹងត្រូវបានអញ្ជើញឲ្យចាក់វ៉ាក់សាំង Sinovac ជាដូសទីពីរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលសិង្ហបុរី លោក Janil Puthucheary
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដែលទទួលបានថ្នាំបង្ការជំងឺកូវីដ-១៩ក្នុងលក្ខណៈបែបនេះ នឹងត្រូវបានគេផ្តល់ជូនវ៉ាក់សាំងគ្រប់ដូស នៅក្រោមកម្មវិធីជាតិ។

លោកបានបន្ថែមថា បុគ្គលបែបនេះ នឹងទទួលបានការចាក់វ៉ាក់សាំងដូសទី២ នៅគ្លីនិកក្នុងមន្ទីរពេទ្យរដ្ឋ ដើម្បីតាមដានឲ្យបានដិតដល់ ដោយសារតែពួកគេមានប្រតិកម្មអាឡ័កស៊ីពីមុន។

វ៉ាក់សាំង Pfizer-BioNTech និង Moderna ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងកម្មវិធីជាតិសិង្ហបុរី គឺប្រើបច្ចេកវិទ្យា mRNA។ វាជាប្រភេទវ៉ាក់សាំង បង្រៀនកោសិកាឲ្យបង្កើតប្រូតេអ៊ីន ដែលបង្កឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់យើង។

នេះខុសពីវ៉ាក់សាំង Sinovac ឬត្រូវបានគេស្គាល់ថា CoronaVac ដែលប្រើភាគល្អិតវីរុសកូរ៉ូណាអសកម្ម ដែលត្រូវបានសម្លាប់ដើម្បីជំរុញការការពារអង់ទីគ័ររបស់រាងកាយ។

វ៉ាក់សាំង Sinovac បច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យចាក់ក្នុងប្រទេសសិង្ហបុរី ក្រោមកម្មវិធីពិសេសបន្ទាប់ពីថ្នាំបង្ការនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កុំបារម្ភ! ការចាក់វ៉ាក់សាំងលាយគ្នា បង្កើតប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំង វីរុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន 

បទល្មើសចោរកម្ម
សន្តិសុខសង្គម៩ នាទីutes មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

សេដ្ឋកិច្ច១៦ នាទីutes មុន

សាលាបង្រៀនជួសជុលហោះដំបូងគេ នឹងលេច វត្តមាននៅកម្ពុជា

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋកំពុងគិតគូរផ្ទេរគ្រូបង្រៀន ដោយគិតពីការលំបាករបស់គ្រូ និងមិនឱ្យប៉ះពាល់ការសិក្សារបស់សិស្ស និងការកែទម្រង់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម