សុខភាព
WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ
យោងតាមអង្គការសុខភាពពិភពលោក (WHO) ក្នុងការជំរុញលើកចុងក្រោយឲ្យមនុស្សទៅវ៉ាក់សាំង បានឲ្យដឹងថា គ្មានហេតុផលណាដែលស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូន មិនគួរទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នោះទេ ។
លោកស្រី Kate O’Brien ប្រធានផ្នែកចាក់ថ្នាំបង្ការរបស់ WHO បាននិយាយថា “យើងសូមណែនាំថា ប្រសិនបើអ្នកជាស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូន គ្មានហេតុផលអ្វីដែលអ្នកមិនអាចចាក់វ៉ាក់សាំង ដែលចុះបញ្ជីឲ្យប្រើប្រាស់ជាបន្ទាន់ដោយ WHO នោះទេ ហើយគ្មានអ្វីដែលនឹងកើតឡើងចំពោះទារក ឬសុខភាពរបស់អ្នកឡើយ” ។
លោកស្រី O’Brien បាននិយាយថា “ជំងឺកូវីដ ១៩ ធ្វើឲ្យអ្នកមានផ្ទៃពោះមានហានិភ័យខ្ពស់ ព្រោះនៅពេលអ្នកមានក្បាលពោះធំ សមត្ថភាពសួតរបស់អ្នកត្រូវបានកាត់បន្ថយ ដោយសារតែបរិមាណពោះ ដែលអ្នកកំពុងមាន ។ នោះហើយជាមូលហេតុដែលយើងចាប់អារម្មណ៍ ជាពិសេសចំពោះការចាក់វ៉ាក់សាំង អំឡុងពេលមានផ្ទៃពោះ” ។
ថ្វីបើមានតម្រូវការបែបនេះក៏ដោយ ប្រទេសមួយចំនួនបានហាមឃាត់ប្រជាជនក្នុងស្ថានភាពនេះ មិនឲ្យចាក់វ៉ាក់សាំងរហូតដល់ថ្មីៗនេះ ។ ប៉ុន្តែកាលពីថ្ងៃទី ២ ខែកក្កដា រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះទទួលការចាក់វ៉ាក់សាំង បន្ទាប់ពីមានការកើនឡើងករណីឆ្លង ដែលក្នុងនោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាមានផ្ទៃពោះជាច្រើន បានស្លាប់ដោយសារជំងឺកូវីដ ១៩ ។
ពីមុនពួកគេមិនអាចចាក់វ៉ាក់សាំងបានទេ ទោះបីជាពួកគេធ្វើការនៅក្នុងបរិយាកាសដែលមានហានិភ័យខ្ពស់ក៏ដោយ ដោយមន្រ្តីសុខាភិបាលបានលើកឡើងពីកង្វះទិន្នន័យ ស្តីពីប្រសិទ្ធភាពនៃវ៉ាក់សាំងលើការមានផ្ទៃពោះ ។
ទោះយ៉ាងណាទិន្នន័យថ្មីៗបង្ហាញថា វាមានសុវត្ថិភាពសម្រាប់មនុស្សម្នាក់ក្នុងការចាក់វ៉ាក់សាំងប្រសិនបើមានផ្ទៃពោះ ខណៈមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) កំពុងតាមដានអ្នកមានផ្ទៃពោះ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង ហើយរហូតមកដល់បច្ចុប្បន្ននេះ មានមនុស្សជាង ១៣ ម៉ឺននាក់មានសុវត្ថិភាព ក្រោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។
ចំណែកនៅចក្រភពអង់គ្លេសវិញ ស្រ្តីមានផ្ទៃពោះជាង ៥៥,០០០ នាក់ ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងហោចណាស់ ១ ដូស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ WHO ថា វីរុសបំប្លែងខ្លួនឥណ្ឌា នឹងគ្រប់គ្រងពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២១ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ