Connect with us

ព័ត៌មានអន្ដរជាតិ

ទើបតែផ្ទុះភ្នំភ្លើងហើយ ពេលនេះ ឥណ្ឌូណេស៊ី ជួបគ្រោះរញ្ជួយដីខ្លាំងក្លាមួយទៀត

បានផុស

នៅ

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៥.៩ រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុង Tual ប្រទេសឥណ្ឌូណេស៊ី នៅវេលាម៉ោង ០៥ និង ០១ នាទីព្រឹកថ្ងៃចន្ទនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម USGS បានឲ្យដឹងថា ចំណុចកណ្តាលការរញ្ជួយនេះ ត្រូវបានកត់ត្រានៅជម្រៅ ១២.៨៧ គីឡូម៉ែត្រ ។

ការរញ្ជួយដីនេះក៏កើតឡើង ក្រោយប្រទេសនេះទើបតែជួបគ្រោះផ្ទុះភ្នំភ្លើង Sinabung កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយព្រួសផ្សែង និងផេះយ៉ាងច្រើនសន្ធឹកសន្ធាប់លើមេឃ ។

ទីភ្នាក់ងារភូគព្ភសាស្ត្រក្នុងស្រុកបាននិយាយថា ការផ្ទុះនៃភ្នំភ្លើងនៅខេត្ត North Sumatra មានរយៈពេលប្រហែល ១២ នាទី ហើយកម្ទេចកម្ទីនៃភ្នំភ្លើង បានហោះឡើងដល់កម្ពស់ ៤,៥០០ ម៉ែត្រទៅក្នុងអាកាស ហើយមានរយៈពេលយ៉ាងយូរ ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលមានប្រជុំកោះជាង ១៧,០០០ មានភ្នំភ្លើងសកម្មជិត ១៣០ ហើយប្រទេសនេះ ស្ថិតនៅលើខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក “Ring of Fire” ហើយក៏មានសកម្មភាពរញ្ជួយដីកើតឡើងជាញឹកញាប់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ទុក្ខផ្ទួនៗ ឥណ្ឌូណេស៊ី ជួបគ្រោះផ្ទុះភ្នំភ្លើង ព្រួសកម្ទេចកម្ទីឡើងដល់កម្ពស់ ៤,៥០០ ម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អាមេរិកប្រកាសជុំថ្មីនៃពន្ធ​លើ​បន្ទះស្រូបពន្លឺព្រះអាទិត្យពីអាស៊ីអាគ្នេយ៍ ​

កីឡា៥៤ នាទីutes មុន

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដាក់គោលដៅយកជើងឯក ក្រោយហាត់នៅឥណ្ឌូណេសុី

ព័ត៌មានជាតិ៦០ នាទីutes មុន

តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស

ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនចោទថា Dispatch ជាខ្សែរបស់​ HYBE ខណៈតារាក្រោមទ្រនំនេះ មិនដែលលេចធ្លាយចចាមអារ៉ាមសោះ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម