ព័ត៌មានជាតិ
ដាំដំណាំជុំវិញផ្ទះ មិនចាយលុយទៅផ្សារ អាចលក់រកចំណូលបានទៀត
ការដាំដំណាំបន្ទាប់បន្សំជុំវិញផ្ទះ ជួយជីវភាពគ្រួសារបានមួយកម្រិត ហើយអាចយកទៅលក់ជាប្រភពចំណូលបានទៀតផង។ នេះជាការលើកឡើងរបស់លោក អ៊ាង ណាំ ជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
លោកអ៊ាង ណាំ ជាកសិករអាយុ ៦៦ ឆ្នាំបានឲ្យដឹងថា ការបង្កើតមុខរបរកសិកម្មនេះ លោកធ្វើជិត ១០ ឆ្នាំហើយ។

កសិកររូបនេះបានប្រើប្រាស់ផ្ទៃដីជាង១ហិចតា ដាំដុះដំណាំផ្សេងៗដូចជាចេកននោង ត្របែក ល្ហុង និងដំណាំផ្សេងៗមួយចំនួនទៀត។ បន្ថែមពីលើនេះក៏មានចិញ្ចឹមមាន់និងសត្វទារាប់រយក្បាលថែមទៀត។



លោករំលឹកថា ការដាំដំណាំតាមប្រភេទដី ហើយតាមរដូវដូចពេលរដូវទឹកស្រកដាំម្ទេស ថ្នាំជក់ ឬ ពោត ជាដើម តែនៅទីដីខ្ពស់អត់លិចទឹក អាចធ្វើកសិកម្មបានពេញមួយឆ្នាំ។
លោក ហុង សុធា មានអាយុ ៤០ ឆ្នាំបញ្ជាក់ថា ដំណាំអាចលូតលាស់ល្អអាស្រ័យដោយសារការថែទាំ ជីកយកស្មៅ ដាក់ជី អាចម៌គោ អាចម៌មាន់ និងមានជីរបស់ក្រុមហ៊ុនជាដើម។ រីឯទឹកសម្រាប់ស្រោចដំណាំ អាចបូមនៅក្នុងអណ្ដូងដោយប្រើទុយោ។
កញ្ញា មួយគ័ង អាយុ ២៥ ឆ្នាំជាកូនស្រី លោក អ៊ាង ណាំ បានឲ្យដឹងដែរថា ក្រោយពេលបន្លែបានផល កញ្ញាជាអ្នករកទីផ្សារលក់ តែដោយសារកូវីត កាលលក់មិនដូចមុន៕
អត្ថបទ៖ រុងរឿង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់