ព័ត៌មានជាតិ
ថ្ងៃបើកយុទ្ធនាការថ្ងៃដំបូង ខេត្តព្រះសីហនុចាក់វ៉ាក់សាំងដល់កុមារបានជិត៥ពាន់នាក់
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មានប្រសាសន៍នៅរសៀលថ្ងៃទី ០២ ខែសីហានេះថា នៅក្នុងថ្ងៃបើកយុទ្ធនាការ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំនៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំង០៩ទីតាំងនៅក្នុងស្រុកចំនួន៥បានចំនួន៤,៧១៦នាក់ស្រី២,៤៥០នាក់។

លោកបានបន្តថា ក្នុងចំណោម៤,៧១៦នាក់ ក្នុងនោះស្រុកកំពង់សិលាមាន២ទីតាំងចាក់បានចំនួន៧៣០នាក់ស្រី៣៦៧នាក់ ស្រុកស្ទឹងហាវមាន១ទីតាំងចាក់បាន៨៧០នាក់ ស្រី៤៣៤នាក់ ស្រុកព្រៃនប់ មាន៣ទីតាំងចាក់បាន១,២០២នាក់ ស្រី៦២១នាក់ ក្រុងកោះរុង មាន១ទីតាំងចាក់បាន៣៣៥នាក់ ស្រី១៤៩នាក់និងក្រុងព្រះសីហនុមាន២ទីតាំង ចាក់បាន១,៥៧៩នាក់ស្រី៨៧៩នាក់។
លោកបានបន្តថា មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយបានបង្ហាញភាពកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពានាវដល់មាតាបិតា និងអ្នកអាណាព្យាបាលកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំសូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ។
ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ចប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣.ការពារ ៣.កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំនៅខេត្តព្រះសីហនុមានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១០ខែសីហា ឆ្នាំ២០២១ ដែលបានដំណើរការព្រមគ្នាទាំង០៩ទីតាំង ក្នុងក្រុងស្រុកទាំង០៥ នៃខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ ដល់រាជធានីខេត្តចំនួន៤រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុនិងខេត្តកោះកុង៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ