កូវីដ-១៩
រកឃើញវិជ្ជមាន៥នាក់ក្នុងចំណោមសំណាកជាង៤០នាក់ពាក់ព័ន្ធនឹងអ្នកជំងឺបំប្លែងថ្មីដែលតា ម្នាក់នៅពេទ្យរុស្សី
ភ្នំពេញ ៖ លោក វេជ្ជបណ្ឌិត គួយប៊ុន ធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឱ្យដឹងនៅល្ងាចថ្ងៃទី០២សីហាថាក្រុមការងារបានរកឃើញមានវិជ្ជមានកូវីដ១៩ចំនួន៥នាក់ក្នុងចំណោមសំណាកជាង៤០នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺបំប្លែងថ្មីដែលតា ម្នាក់ស្នាក់នៅសង្កាត់បឹងសាឡាងរាជធានីភ្នំពេញ តែបច្ចុប្បន្ននេះមានអាសយដ្ឋាននៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
លោក វេជ្ជបណ្ឌិត គួយ ប៊ុន ធឿន បានបន្តថា អ្នកវិជ្ជមានទាំង៥នាក់នោះ យើងបានយកសំណាកទៅធ្វើតេស្តបន្តនៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីស្រាវជ្រាវរកមេរោគដែលតា តើគាត់ឆ្លងមេរោគនេះឬអត់។ បើមានមេរោគដែលតាបានន័យថា ពួកគាត់មានពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានដែលតា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/440.jpg)
លោក វេជ្ជបណ្ឌិត បានបន្តទៀតថា «ខ្ញុំបានពន្លឿនឱ្យវិទ្យាស្ថានប៉ាស្ទ័រធ្វើតេស្តសំណាកទាំង៥នាក់នោះឲ្យបានលឿនដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ឱ្យបានទាន់ពេលវេលា»។
យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិតបានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥នាក់នោះយើងបានដាក់ព្យាបាលរួចរាល់ហើយ។ចំណែកអ្នកពាក់ព័ន្ធផ្សេងទៀតយើងក៏បានដាក់ឱ្យធ្វើចត្តាឡីស័ករួចរល់ហើយដែរ។
លោក វេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា រីឯម្នាក់ទៀតជាបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត ស្នាក់នៅសង្កាត់ទួលសង្កែ តែបច្ចុប្បន្ននេះមានស្រុកកំណើតនៅឃុំព្រែកក្មេងស្រុកល្វាឯម ខេត្តកណ្តាលក្រុមការងារបានធ្វើតេស្តគ្រួសារនិងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតរួចហើយមិនមានឃើញមានវិជ្ជមានទេ។តែយើងតម្រូវឱ្យពួកគាត់ត្រូវធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាពជាបន្តទៀតផងដែរ។
ពាក់ព័ន្ធនឹងករណីអ្នកវិជ្ជមានដែលតានេះដែរ នៅរសៀលនេះសាលារាជធានីភ្នំពេញបានសម្រេចបិទ កំណាត់ផ្លូវ ៩៣ ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបិទខ្ទប់ច្រកផ្លូវលេខ ៣៧២ ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៍។
បើតាមក្រសួងក្នុងចំណោមអ្នករកឃើញបំប្លែងថ្មីដែលតាទាំង១០៩នាក់នោះ ក្នុងនោះនៅភ្នំពេញចំនួន៥នាក់ដែលម្នាក់ជាពលករមកពីប្រទេសថៃកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសែនសុខរាជធានីភ្នំពេញ ទី២ បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតខាងរោគស្ត្រី ទី៣ បុគ្គលិកអនាម័យនិងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់១នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងទី៤អ្នកដំណើរបរទេសមកពីម៉ាឡេស៊ីម្នាក់។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១រហូតដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 Deltaចំនួន២២៣នាក់ស្រី១០៧នាក់។ ក្នុងនោះរកឃើញក្នុងកំឡុងខែមេសាម្នាក់ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា៣៧នាក់ថ្ងៃទី២២កក្កដានិងថ្ងៃទី២៥កក្កដាមានចំនួន៣៩នាក់ថ្ងៃទី៣១កក្កដា៤៣នាក់និងថ្ងៃទី០១សីហា៦៦នាក់៕
ដោយ ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2021/08/181674814_3784555945005950_4498651792828648475_n-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច