ព័ត៌មានជាតិ
អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ ត្រៀមរៀបចំស្បៀងមួយចំនួន ដើម្បីចែកជូនពលករខ្មែរនៅតាមបណ្ដោយព្រំដែន
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងារស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានត្រៀមរៀបចំនូវស្បៀងអាហារមួយចំនួន សម្រាប់ចែកជូនបងប្អូនពលករខ្មែរ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្រោយពេលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបិទការឆ្លងដែនរយៈពេល១៤ថ្ងៃ។
បើតាមលោក កុយ គួង ស្បៀងអាហារទាំងនោះរួមមាន អង្ករ០៥គីឡូក្រាម ចំនួន៣០០ កញ្ចប់ ត្រីខកំប៉ុងចំនួន១៥០០កំប៉ុង ទឹកត្រីចំនួន៣០០ដប ទឹកស៊ីអ៊ីវចំនួន៣០០ដប មីចំនួន៣.០០០កញ្ចប់ ទឹកសុទ្ធចំនួន៣០០យូរ ម៉ាសចំនួន៣.០០០ម៉ាស និងទឹកអាកុលចំណុះ៥០មីលីលីត្រ ចំនួន៣,០០០ដប។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ម្សិលមិញ មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ដឹកនាំដោយលោកអគ្គកុងស៊ុល បានចុះជួបសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងកកស្ទះនៅតាមព្រំដែន នៃស្រុកម៉ាឡៃ ជាប់ព្រំប្រទល់ស្រុកអារញ្ញ និងបាននាំយកនូវស្បៀងអាហារមួយចំនួន រួមជាមួយម៉ាស និងទឹកអាកុលលាងដៃ សម្រាប់បង្ការការឆ្លងមេរោគកូវីដ-១៩ ប្រគល់ជូនពួកគាត់ផងដែរ នេះបើតាមការបញ្ជាក់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ។
នៅក្នុងឱកាសចុះជួបពលករខ្មែរនោះ លោកអគ្គកុងស៊ុល ក៏បានពន្យល់ណែនាំដល់ពួកគាត់ស្ដីពីការរឹតបន្ដឹងតាមបណ្ដោយព្រំដែនមួយរយៈ និងបានស្នើឲ្យពួកគាត់មានការអត់ធ្មត់ និងជួយផ្សព្វផ្សាយបន្ដដល់បងប្អូនពលករដទៃទៀត កុំឲ្យមានការបន្លាស់ទីជាបណ្ដោះអាសន្ន ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឲ្យបានសមស្របជាមុនសិន៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច